របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គន្លឹះក្នុងការដឹកនាំរបស់លោក ហោ សារិទ្ធ មេឃុំសែប ស្រុកកំពង់ត្រឡាច មានការរីកចម្រើនជាច្រើន មានការគោរពស្រឡាញ់ នឹងកោតសរសើរពីថ្នាក់ដឹកនាំ…និងពីប្រជាពលរដ្ឋ….

127

{ខេត្តកំពង់ឆ្នាំង}÷ស្នាដៃដឹកនាំប្រកបដោយការទទួលខុសត្រូ លោក ហោ សារិត មេឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានមើលឃើញថា បានខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ និងបម្រើប្រជាពលរដ្ឋ ដោយផ្តោតលើការអភិវឌ្ឍមូលដ្ឋាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

មន្ទីរពេទ្យមណ្ឌលសុខភាពល្អ សាលារៀនសាលារៀនមានការរៀបចំបានល្អ មានរបៀបរៀបរយ វត្តអារាមមានការកសាងបែបព្រះពុទ្ធសាសនាខ្មែរ កំពង់ចម្លងតាមដងទន្លេ គឺមានការរៀបចំមានរបៀបរាបរយល្អប្រសើរ។

គន្លឹះសំខាន់នៃការដឹកនាំ គឺ ស្តាប់មតិប្រជាពលរដ្ឋ សាមគ្គីជាមួយក្រុមការងារ ធ្វើការដោយតម្លាភាព និងដាក់ផលប្រយោជន៍សាធារណៈជាចម្បង។ សមិទ្ធផលផ្លូវថ្នល់ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធនានា គឺជាមូលដ្ឋានសម្រាប់លើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ការដឹកនាំល្អ មិនមែនស្ថិតលើពាក្យសរសើរ ប៉ុន្តែស្ថិតលើស្នាដៃដែលប្រជាពលរដ្ឋមើលឃើញ និងទទួលបានផលប្រយោជន៍ពិតប្រាកដ។ សូមបន្តរក្សាសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍឃុំសែបឱ្យកាន់តែរីកចម្រើន៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.