របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អបអរសាទរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្តកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំងបន្តទៀត…

13

{ខេត្តកំពង់ឆ្នាំង}÷សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំង មួយអាណត្តិទៀត។

ការបន្តតំណែងនេះ គឺជាការផ្តល់ទំនុកចិត្ត និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ឯកឧត្តម ក្នុងការបន្តដឹកនាំរដ្ឋបាលខេត្ត ពង្រឹងការងាររដ្ឋបាល សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍខេត្តកំពង់ឆ្នាំងឱ្យកាន់តែរីកចម្រើន។

អង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) និងមន្ត្រីរាជការទាំងអស់ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមជូនពរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ទទួលបានសុខភាពល្អ កម្លាំងកាយកម្លាំងចិត្តមាំមួន និងបន្តទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាងខេត្តកំពង់ឆ្នាំងឱ្យកាន់តែមានសក្តានុពល ស្រស់ស្អាត និងរីកចម្រើនជាបន្តបន្ទាប់។

អបអរសាទរ! អបអរសាទរ! អបអរសាទរ!

សូមឱ្យអាណត្តិថ្មីនេះ ក្លាយជាឱកាសថ្មីសម្រាប់ការបន្តស្នាដៃ បន្តការអភិវឌ្ឍ និងបន្តភាពរីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.