របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

បឹងលាច នឹងបឹងស្ពានពោធិ៍÷ជាចក្ខុវិស័យអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍រួម ដើម្បីកុំឲ្យមានជម្លោះ និងមានការសង្ស័យ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរជំនាញ……

19

{ខេត្តកំពង់ឆ្នាំង}÷ថ្មីៗនេះមានការលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុក និងមហាជនជាច្រើនបានខំមិនដោយមិនដឹងមូលហេតុច្បាស់លាស់ ពាក់ព័ន្ធ បឹងលាច នឹងបឹងស្ពានពោធិ៍ ដែលស្ថិតនៅតំបន់ព្រំប្រទល់រវាង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និងឃុំពានី ស្រុកកំពង់ត្រឡាច ថាមានការឃុំគិតលក់ដូរយកធ្វើប្លង់កម្មសិទ្ធិនោះជារឿងមិនពិតទាំងស្រុងនោះឡើយ។

ផ្ទុយទៅវិញយើងគួរពិចារណា៎ និងគួរត្រូវបានចាត់ទុកជាធនធានធម្មជាតិ ដ៏មានតម្លៃ សម្រាប់សហគមន៍ និងការអភិវឌ្ឍមូលដ្ឋាន។

ដើម្បីរក្សាបឹងឱ្យបានគង់វង្ស និងជៀសវាងជម្លោះរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ គួរមានការសហការគ្នា ពិនិត្យវាស់វែង និងកំណត់ព្រំប្រទល់ដីឱ្យបានច្បាស់លាស់តាមច្បាប់។ ប្រសិនបើមានដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ គួរតែមានការចុះបញ្ជី និងចេញប្លង់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ ដើម្បីឱ្យម្ចាស់ដីជាប្រជាពលរដ្ឋ មានសិទ្ធិប្រើប្រាស់ សាងសង់ និងអភិវឌ្ឍតាមផែនការដែលច្បាប់អនុញ្ញាត។

ចំពោះផ្ទៃបឹង ឬដីដែលមានស្ថានភាព ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គួរត្រូវបានគ្រប់គ្រង ការពារ និងអភិវឌ្ឍដោយស្ថាប័នមានសមត្ថកិច្ច
ច្បាប់ភូមិបាលកម្ពុជាកំណត់ថា បឹងធម្មជាតិជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ឬមួយស្ថាប័នរបស់រដ្ឋអាចក្រុមហ៊ុនណាដែលដេញថ្លៃពីរដ្ឋបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ និងយកទីតាំងនោះដើម្បីអភិវឌ្ឍន៍បង្កើតតំបន់ទេសចរណ៍យ៉ាងល្អអត់ចុះ។

ចក្ខុវិស័យដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រសួងពាក់ព័ន្ធដែលគួរពិចារណា៎ គឺរៀបចំបឹងនេះទៅជា តំបន់ទេសចរណ៍ធម្មជាតិបៃតង “ឥតផ្សែង” មានផ្លូវក្រវាត់ជុំវិញតំបន់ដែលសមស្រប កន្លែងសម្រាក កន្លែងកម្សាន្ត បរិស្ថានបៃតង និងកន្លែងទស្សនាទេសភាព។ អាចរៀបចំចំណុចទាក់ទាញដូចជាបង្កើតរថភ្លើងអាកាស បែបខ្សែកាប ខ្សែរ៉យ ដែលគេនិយមហៅថា ÷ (ជិះកន្ត្រក់លើអាកាស)ដែលមានសុវត្ថិភាព និងសម្ព័ន្ធភាព ពីផ្លូវជាតិលេខ៥ ឆ្ពោះឆ្លងកាត់បឹង និងវត្តបឹង ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានេះ ប្រសិនបើការរៀបចំផែនការមានលទ្ធភាព គួរពិចារណា៎ តំបន់ឧស្សាហកម្ម និងរោងចក្រ មានភោជនីយដ្ឋាន មានផ្ទះសំណាក់ដែលមានលក្ខណៈស្អាត មិនប៉ះពាល់បរិស្ថាន និងស្របតាមការរៀបចំដែនដី ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការអភិវឌ្ឍដែលល្អ មិនមែនជាការដកហូតផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ ប៉ុន្តែជាការរៀបចំដោយស្ថាប័នរដ្ឋបានការពារទ្រព្យសម្បត្តិសាធារណៈ ។ ប្រជាពលរដ្ឋបានការពារសិទ្ធិស្របច្បាប់ និងតំបន់មានការអភិវឌ្ឍប្រកបដោយចីរភាព។

អ្វីដែលសំខាន់បំផុត គឺត្រូវធ្វើដោយតម្លាភាព មានការចូលរួមពីប្រជាពលរដ្ឋ ការវាស់វែងកំណត់ព្រំប្រទល់ច្បាស់លាស់ និងការអនុវត្តតាមច្បាប់។

ដូច្នេះ បឹងលាច នឹងបឹងស្ពានពោធិ៍ អាចក្លាយជាទីកន្លែងដែល ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត រដ្ឋរក្សាបានធនធានធម្មជាតិ និងយុវជនមានការងារធ្វើ។

សូមបញ្ជាក់ផងដែរថា÷ ទីតាំងខាងលើនេះមានចម្ងាយពីរាជធានីភ្នំពេញចំនួន៤៨ គីឡូគត់ ជាប់នឹងផ្លូវជាតិលេខ៥ គឺតំបន់ប្រជុំជនច្រើនមានរោងចក្រច្រើន ហើយប្រជាពលរដ្ឋរស់នៅភូមិ ឃុំខាងលើនោះ បច្ចុប្បន្នមានការងារធ្វើតាមរោងចក្រ។ ភាគតិចបំផុតដែលអាស្រ័យផល បេះបន្លែរកត្រីសាច់ ដកព្រលិត នៅលើបឹងនោះ នឹងការធ្វើស្រែ មានតិចបំផុត ប្រហែល 5% ប៉ុណ្ណោះ។

នេះហើយជាការអភិវឌ្ឍដែលផ្អែកលើសន្តិភាព ការយោគយល់ និងផលប្រយោជន៍រួម។

សូមបញ្ជាក់បន្ថែមបឹងនេះគឺនៅតំបន់ទីប្រជុំជនតំបន់អភិវឌ្ឍន៍ មិនមែននៅឆ្ងាយពីទីរួមស្រុកនោះទេ។

អ្នករៀបរៀងអត្ថបទ អត្ថន័យខ្លឹមសារ និងសិក្សាផ្ទាល់យោងលើប្រភព នានា សិក្សាជុំវិញទីតាំងខាងលើ ដោយលោក ប៊ុន ធីម ចាងហ្វាងការផ្សាយរបស់គេហទំព័រសារព័ត៌មាន {របាយការណ៍ថ្មី} 031 939 555/ 071 999 5 888

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.