ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំក្រុមការងារចុះសិក្សា និងរៀបចំគម្រោងកែលម្អរូបសំណាកព្រះគោព្រះកែវ តាមបណ្ដោផ្លូវជាតិលេខ៥







{ចេត្តកំពង់ឆ្នាំង}÷ ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិគណ:កម្មធិការកណ្ដាល សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានដឹកនាំក្រុមការងារជជែកពិភាក្សាការសាងសង់រូបសំណាកព្រះគោព្រះកែវឡើងវិញ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមរយៈកិច្ចពិភាក្សា ក្រុមការងារបានឯកភាពជាគោលការណ៍លើទិសដៅសំខាន់ៗ សម្រាប់ការរៀបចំគម្រោងកែលម្អរូបសំណាកព្រះគោព្រះកែវ រួមមាន ការរក្សាអត្តសញ្ញាណ និងប្រវត្តិសាស្ត្រ រក្សាទំហំដើម និងកំណត់ទិសបែរមុខរូបសំណាកឱ្យសមស្របនឹងទីតាំង ព្រមទាំងស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការកសាងពីមុន។
ការសិក្សារចនាបថ និងបច្ចេកទេស សិក្សាប្រវត្តិ ទម្រង់ និងក្បាច់សិល្បៈឱ្យស្របតាមបរិបទប្រវត្តិសាស្ត្រ ព្រមទាំងប្រៀបធៀបសម្ភារៈសាងសង់ និងរៀបចំគំរូរូបសំណាក ប្លង់ទីតាំង និងជើងទម្រ សម្រាប់ពិនិត្យមុនសម្រេចជាផ្លូវការ។
ការរៀបចំបរិស្ថាន និងព័ត៌មាន កែលម្អសួន ចំណតយានយន្ត ផ្លូវចេញចូល កន្លែងថ្វាយសំណែន និងសណ្តាប់ធ្នាប់ជុំវិញ ព្រមទាំងរៀបចំផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និង QR Code ដោយផ្អែកលើឯកសារដែលអាចផ្ទៀងផ្ទាត់បាន។ ការរៀបចំយន្តការអនុវត្ត រៀបចំគណៈកម្មការដែលមានការចូលរួមពីក្រសួង ស្ថាប័នជំនាញ និងរដ្ឋបាលមូលដ្ឋាន ដើម្បីសម្របសម្រួលការសិក្សា និងអនុវត្តគម្រោង ដោយស្នើសុំការសម្រេចជាផ្លូវការតាមនីតិវិធី។
សរុបមក គម្រោងកែលម្អរូបសំណាកព្រះគោព្រះកែវ ត្រូវផ្អែកលើការសិក្សាប្រវត្តិសាស្ត្រ និងបច្ចេកទេសច្បាស់លាស់ ដោយរក្សាអត្តសញ្ញាណដើម និងតម្លៃវប្បធម៌ ព្រមទាំងលើកកម្ពស់សោភណភាព និងបរិស្ថានជុំវិញឱ្យមានភាពសមស្រប។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត បានបន្តដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យរូបសំណាកព្រះគោព្រះកែវ នៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាលទ្ធភាពកែលម្អឡើងវិញ ដោយផ្តោតលើការរក្សាអត្តសញ្ញាណដើម តម្លៃប្រវត្តិសាស្ត្រ និងសិល្បៈ សំដៅរួមចំណែកថែរក្សាមរតកវប្បធម៌ និងតម្លៃប្រពៃណីខ្មែរ៕