របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងលោកចេង ចាន់ដូណាអភិបាលស្រុកបរិបូណ៌ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

1

​ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន ព្រមទាំងសហការជាមួយអាជ្ញាធរដែនដី ដោយមានការចូលរួមពី លោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូរណ៍ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចុះ ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយខ្យល់កន្ត្រាក់បក់បោកបណ្តាលឱ្យក្រឡាប់ផ្ទះ។
​ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង ២១:០០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដែលបណ្តាលឱ្យខ្យល់កន្ត្រាក់បក់បោកក្រឡាប់ផ្ទះឈើចំនួន ០១ខ្នង (ទំហំ ៥x១០ម៉ែត្រ) និងខូចខាតសម្ភារផ្ទះសម្បែងអស់ទាំងស្រុង ដែលរស់នៅរួមគ្នាដោយគ្រួសារចំនួន ០២ ស្ថិតក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ គ្រួសាររងគ្រោះទាំងពីររួមមាន៖
​ឈ្មោះ ឡេង ណន ភេទស្រី មានសមាជិកគ្រួសារសរុបចំនួន ០៥នាក់។
​ឈ្មោះ ប៉ុយ សុចាន់ មានសមាជិកគ្រួសារសរុបចំនួន ០៧នាក់។
​អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាដែលបាន យកទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះទាំងពីរក្នុង១គ្រួសារទទួលបានរួមមាន៖
​អង្ករ ចំនួន ១០០គីឡូក្រាម
​មី ចំនួន ០២កេស
​ត្រីខ ចំនួន ០២យួរ
​ទឹកត្រី ចំនួន ០២យួរ
​ទឹកស៊ីអ៊ីវ ចំនួន ០២យួរ
​មុង ចំនួន ២
​និងថវិកាចំនួនមួយចំនួន ដែលជាអំណោយដ៏ឧដ្ដុង្គឧត្ដមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
​ជាចុងក្រោយ តំណាងឱ្យក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង ០២គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាកដោយមិនទុកចោលណាម្នាក់ឡើយ។ ព្រមទាំងសូមគោរពជូនពរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តមមេបញ្ជាការ និងលោកចេង ចាន់ដូណាអភិបាលស្រុកបរិបូណ៌និងក្រុមការងារ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.