របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកវរ:សេនីយ៍ទោ សួន សារិន តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាគណ:អធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបរិបូណ៍

17

ខេត្តកំពង់ឆ្នាំង}÷នៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦លោក ជា សុខរិទ្ធិ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកវរ:សេនីយ៍ទោ សួន សារិន តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាគណ:អធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបរិបូណ៍។

ពិធី មានការចូលរួមពីប្រតិភូក្រសួងអធិការកិច្ច ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានមន្ទីរអធិការកិច្ចខេត្ត កងកម្លាំងទាំងបី មន្ត្រីជំនាញមន្ទីរអធិការកិច្ចខេត្ត មេឃុំ មេភូមិ សិស្សានុសិស្សនិងសហគមន៍ផងដែរ ។

ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន រៀបចំឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ត្រួតពិនិត្យរាល់ សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាការអនុវត្តកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាភាគីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀន ។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.