មិនដឹងជាបែកឆ្នាំងបាយអ្នកណាខ្លះទេ? អាជ្ញាធរមានសមត្ថកិច្ចខេត្តរតនគីរី ចុះបង្ក្រាប នឹងកំទេចចោលកន្លែងលេងល្បែងស៊ីសងជល់មាន់ ចាក់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ របស់ក្រុមកាងល្បែងបួននាក់ មិនទាន់បញ្ចេញឈ្មោះ…ប្រចាំខេត្តរតនគិរី



{ខេត្តរតនគិរី}÷ក្រោយពីមានអ្នកសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយករណីល្បែងស៊ីសង បំបែកឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច។ ឃើញថា÷នៅព្រឹកវេលាម៉ោង១០ នឹង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះទីតាំងសង្វៀនមាន់ជល់ និងល្បែងសុីសងផ្សេងៗទៀត ដែលបានបើកលេងយ៉ាងដុះស្លែតម្លៃចាក់លុយរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារ នោះ ត្រូវបានលោក អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានបញ្ចាឲ្យកម្លាំងជំនាញនៃអធិការនគរបាលស្រុកអូរជុំ ចុះទៅបង្ក្រាប និងរុះរើទីតាំងសម្ភារៈនៅចំណុចខាងលើនោះ និងរឹបអូសសម្ភារៈដែលបង្កឲ្យដំណើរការល្បែងស៊ីសងបានទាំងអស់នោះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំ។
ក្នុងករណីការចុះបង្ក្រាបនេះហាក់បីដូចជាក្រុមញៀនល្បែងនោះដឹងខ្លួនមុនមិនបានបណ្ដែតបណ្ដោយឲ្យសមត្ថកិច្ចចាប់ខ្លួនអ្នកញៀនល្បែង ឬមេល្បែងណាម្នាក់បានឡើយ។
នៅក្នុងការចុះបង្ក្រាប និងកម្ទេចចោលកន្លែងល្បែងស៊ីសងដុះស្លែរបស់បុគ្គល៤នាក់ជើងខ្លាំង ខាងកាងល្បែងស៊ីសង នៅខេត្តរតនគិរីនោះ គេក៏ឃើញមានវត្តមានរបស់ លោក គៀង តុលា អភិបាលស្រុកអូរជុំនិងក្រុមការងាររបស់លោកខ្លះទៀតបានចុះទៅដល់កន្លែងនោះផងដែរ។
សូមបញ្ជាក់ផងដែរថា÷ទីតាំងដែលបង្កលក្ខណៈលេងយ៉ាងសប្បាយយ៉ាងដុះស្លែលុយរាប់ពាន់ប្រាំម៉ឺនដុល្លារបាននោះស្ថិតនៅក្នុងចំការចន្ទីស្ថិតនៅក្នុងភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
សង្ឃឹមថា÷ ខេត្តរតនគិរីចាប់ពីពេលនេះតទៅមិនមានល្បែងស៊ីសងមាន់ជល់, បៀរ,អាប៉ោង,យូគី,គ្រប់ប្រភេទបន្តទៀតទេ។
តែទោះជាយ៉ាងណាក៏សុំកោតសរសើរដល់កម្លាំងសមត្ថកិច្ចនគរបាលខេត្តរតនគិរី ដែលបង្ក្រាបកន្លែងល្បែងស៊ីសងបញ្ចូលមាន់នេះ។
អង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) យើងខ្ញុំនឹងបន្តតាមដានល្បែងស៊ីសងនៅក្នុងទឹកដីខេត្តរតនៈគីរី បើសិនជាមាន ក្រុមការងរ ភ្នាក់ងាររបស់យើង នឹងទៅថតដើម្បីយកមកផ្សព្វផ្សាយ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំបន្តទៀត៕