ពិធីជួបជុំមិត្តភក្កិអតីតសិស្សរួមជំនាន់ក្នុងឆ្នាំសិក្សា ១៩៩៤ នៃវិទ្យាល័យព្រះបាទសុរាម្រឹត ជាលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី , រិទ្ធចំណងសាមគ្គីមិត្តភាព, ពិធីតបគុណលោកគ្រូអ្នកគ្រូ,ជាគោរពដួងវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសផលបុណ្យជូនវិញ្ញាណក្ខន្ធអតីតកងទ័ពជាតិ និងអតីតរវ:នគរបាលការពារព្រំដែន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីក្នុងសង្គ្រាមថៃឈ្លានពានអធិបតេយ្យ កម្ពុជាកន្លងមក























{ខេត្តកំពង់ឆ្នាំង}÷ អ្នកគ្រូ ឌី សោភ័ណ្ឌ តំណាងអតីតសិស្សមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ១៩៩៤ នៃវិទ្យាល័យព្រះបាទសុរាម្រិតខេត្តកំពង់ឆ្នាំង ក្នុងកម្មវិធីជួបជុំមិត្តភក្កិអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃអង្គារ១២ រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដើម្បីគោរពវិញ្ញាណក្ខន្ធបង្សុកូលឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធអតីតកងទ័ពជាតិ អតីតវីរៈនគរបាលព្រំដែន ដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី ក្នុងសង្គ្រាមថៃឈ្លានពាន ការតបគុណគ្រូ និងទទួលទានអាហារសាមគ្គី។
ក្នុងនាមមិត្តភក្កិអតីតសិស្សរួមជំនាន់ក្នុងឆ្នាំសិក្សា ១៩៩៤ នៃវិទ្យាល័យព្រះបាទសុរាម្រឹត យើងខ្ញុំទាំងអស់គ្នាពិតជាមានមតិសោមនស្សក្រៃលែងដោយបានបង្កើតកម្មវិធីជួបជុំមិត្តដ៏អធិកអធម្មជាលើកទី ២នេះឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិយើង ដែលនឹងចូលមកដល់នៅថ្ងៃអង្គារ១២ រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦។
ការជួបជុំគ្នាជាលើកទី២ក្នុងឆ្នាំ២០២៦ នេះ មានគោលបំណងសំខាន់ចំនួន ៤÷
ទី១, រិទ្ធចំណងសាមគ្គីមិត្តភាព។
ទី ២, ពិធីតបគុណលោកគ្រូអ្នកគ្រូ។
ទី ៣, អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ទី ៤, ជាពិធីសំខាន់ចាំបាច់ គឺគោរពដួងវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសផលបុណ្យជូនវិញ្ញាណក្ខន្ធអតីតកងទ័ពជាតិ និងអតីតរវ:នគរបាលការពារព្រំដែន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីក្នុងសង្គ្រាមថៃឈ្លានពានអធិបតេយ្យកម្ពុជា ក្នុងឆ្នាំ ២០២៥។
កម្មវិធីជួបជុំមិត្តដោយផ្សារភ្ជាប់ និងការតបគុណចំពោះ លោកគ្រូ អ្នកគ្រូ គឺបង្កើតបានជាទម្លាប់ល្អ ដ៏ភូមិផង មួយក្នុងសង្គមជាតិស្របតាមគតិពីបុរាណពោលទុកថា (លោកគ្រូអ្នកគ្រូគឺជាអ្នកមានគុណទី២របស់សិស្ស) ។ ពិធីជួបជុំមិត្តភាពថ្ងៃនេះ ពុំមែនមានន័យត្រឹមបង្ហាញនូវការដឹងគុណ ឬជូនកាដូអនុស្សាវរីយ៍ដល់ លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះ ប៉ុន្តែចង់ដាំបណ្ដុះឲ្យរលកមនសិការ ដ៏ប្រពៃមួយនេះ ដល់ក្មេងៗ ជំនាន់ក្រោយ យល់ច្បាស់ពីតម្លៃ នៃការសាមគ្គីការចូលរួម ការលះបង់ ការប្រាស្រ័យទាក់ទង ការចែករំឡែក និងការដឹងគុណគ្រូ អ្នកគ្រូ ។ដើម្បីបន្តអនុវត្តកាន់តែផុសផល ក្នុងសង្គមជាតិ ពីមួយជំនាន់ ទៅមួយជំនាន់ជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះ ខ្ញុំទៅករុណា សូមអរព្រះគុណ ដ៏ធំធេង ចំពោះព្រះវត្តមានដ៏ថ្លៃថ្លា នៃព្រះមេគុណខេត្ត និងព្រះគុណម្ចាស់ថ្នាក់ដឹកនាំសង្ឃខេត្ត ដែលបាននិមន្តបង្សុកូលឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធ យុទ្ធជនពាលីនៃពេលនេះ និងសូមថ្លែងអំណរអរគុណ ចំពោះវត្តមាន របស់លោកគ្រូ អ្នកគ្រូ ដែលបានឆ្លៀតពេលចូលក្នុងពិធីជួបជុំមិត្ត ដែលរៀបចំឡើងដោយអតីតសិស្សមធ្យមសិក្សាទោះទយៈភូមិឆ្នាំសិក្សា១៩៩៤ ជាលើកទី២ និងសូមកោតសរសើរ ដោយមិត្តភក្តិទាំងអស់គ្នា ដែលបានសហការល្អ បន្តបង្កើតកម្មវិធី ដ៏ល្អប្រពៃណីឡើង។
សូមបញ្ជាក់ផងដែរថា ក្រោយពីចប់កម្មវិធីបង្សុកូលឧទ្ទិសកុសលចម្រើនព្រះបរិត្ត រួចមកមានកម្មវិធីអាហារសាមគ្គីជួបជុំគ្នាយ៉ាងសប្បាយទៀតផង។
កម្មវិធីបានបញ្ចប់ដោយភាពសោមនស្សរីករាយ ក្រោមបរិយាកាសសាមគ្គីភាព និងសេចក្តីសុខសាន្ត។ សូមអរគុណចំពោះវត្តមាន និងការចូលរួមរបស់ភ្ញៀវកិត្តិយសទាំងអស់។ សូមជូនពរឱ្យទទួលបានសុខភាពល្អ សេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ៕