របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ការលក់​ដូរយកដីចិញ្ចេីមផ្លូវសា​ធារណៈអាចងាយរងគ្រោះដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍.,,,ដូចនេះណាស់

4

(កំពង់ស្ពឺ​)៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បេីករេចង្កូតបុកតូ​បលក់កា​ហ្វេ​ អ្នកលក់ទំនិញ​ លេីអែ​មដីចិញ្ចេីមផ្លូវ​ជាតិ​លេខ​៤​ នៅថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២៦ ចន្លោះ​គីឡូ​ម៉ែត្រ​ (៦៥-៦៦)​ស្ថិតនៅភូមិផ្សារត្រពាំ​ងក្រឡឹង​ ឃុំគីរី​វន្ត ស្រុកភ្នំស្រួ​ច ខេត្ត​កំពង់​ស្ពឺ​ ។

រថយន្ត១​គ្រឿងម៉ាក HYUNDAI ពណ៌ស – ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ​3C-3391(ជារថយន្តក្រុងដឹកអ្នកដំណើរ) បើកបរដោយ​ឈ្មោះ ប៉ាន់ ​ចាន់ណា ភេទ​ប្រុស អាយុ​៤៤ឆ្នាំ រស់នៅភូមិតាញោក ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​ ដោយមានអ្នករួមដំណើរ​ចំនួ​ន​៣៣នាក់ ស្រី១១នាក់ (មិនមានរបួស)​ រថយន្ត​បើកបរពីទិសខាងកើតទៅទិខាងលិច លុះមក​ដ​ល់ចំណុចខាង​លើបានរេចង្កូត​មក​ខាងស្តាំដៃ​ រួចទៅប៉ះតូបលក់ដូរអា​ជីវករ​បណ្ដាលឲ្យ​ខូចខាតសម្ភារៈមួយចំនួន​ តែសំណា​ងល្អ​ ក្នុង​ហេតុការណ៍​ដ៏រន្ធត់នេះគ្មាន​មនុ​ស្ស​រងរបួ​ស​ ឬប៉ះពាល់អាយុជីវិតមនុស្ស​។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ បានបញ្ជាក់​ថារថយន្ត១គ្រឿងនេះ​អាចប​ណ្ដាលមកការគេចឧបសគ្គ​ខាងមុខរួចបានរេចង្កូតទៅតែម្ដង​ចំណុច​នេះសមត្ថកិច្ចអាជ្ញាធរបាន​ចុះណែនាំអប់រំហាមឃាត់ដល់ក្រុមអ្នកលក់ដូរដែលបានយកដីចំ​ណីថ្នល់លក់ដូរ​ ព្រោះជាការខុសច្បាប់និងមានហា​និភ័​យណាស់​ យេីងដឹងថាចំណុចនេះជាកត្ដាមួយជួយដល់
ប​ងប្អូន​តែដូចករណីខាងលេីនេះតេីអ្នកណាអាចព្យករ​ណ៍បានថាអ្នកនិ​ងរួចខ្លួនបន្ដទៀតបេីសិនជួប​ឧបស​គ្គ​នេះជាលេីកទី២.,។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានយ​កសម្ភារៈមធ្យោបា​យរថយន្ដក្រុងខា​ងលេីមករក្សាទុកនៅអធិកា​រដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីពិនិត្យនិងដោះស្រាយតាមនីតិ​វិធី៕

រូបភាព និងអត្ថបទពីផេក (ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.