ពិធីបើកគម្រោងដេញថ្លៃផ្លូវថ្នល់ចំនួនពីខ្សែឃុំផ្សេងគ្នា ធ្វើឡើងនៅសាលាឃុំពានី ស្រុកកំពង់ត្រឡាច ដោយតម្លាភាពគតិយុត្តត្រឹមត្រូវពេលដែលដេញថ្លៃ…ក៏ប៉ុន្តែពេលសាងសង់មិនដឹងទៅជាយ៉ាងណា…..
















(ខេត្តកំពង់ឆ្នាំង)÷ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលាឃុំពានី ស្រុកកំពង់ត្រឡាច បើកសំណើដេញថ្លៃ គម្រោងផ្លូវថ្នល់មូលនិធិឃុំ/សង្កាត់ ដែលមានផ្លូវចំនួនពីរខ្សែ ពីឃុំផ្សេងគ្នា។
ទី១, នៅឃុំពានី ជួសជុលផ្លូវក្រាលគ្រោះក្រហមប្រវែង ១,១៨៤ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១២០,៣៤៩,០៧៧ រៀល ក្រុមហ៊ុនដែលបានចូលរួមដាក់ដេញថ្លៃចំនួន០៦ក្រុមហ៊ុន ដែលបានទទួលឈ្នះក្នុងការដេញថ្លៃគឺក្រុមហ៊ុន ប៊ន ឌីម៉ង់
តម្លៃដេញបាន គឺនៅសល់ ៣៧,០០០,០០០រៀល។
ទី២, ឃុំសែប ជួសជុលផ្លូវក្រាលគ្រោះក្រហមប្រវែង 0.939 ម៉ែត្រទទឹង០៥ម៉ែត្រកម្រាស ០,១៥ ម៉ែត្រ លូមុខកាត់ (២កន្លែង) ០,៦០ ម៉ែត្រ និងស្លាកគម្រោង(០១កន្លែង)នៅទីតាំងភូមិតាណុប,ភូមិដូនទយ,ភូមិទឹកល្អក, ភូមិប្រវឹកពង,តម្លៃប៉ាន់ស្មានចំនួន ១០៦,៧៥១,១៩៧រៀល បានទៅលើក្រុមហ៊ុន លុន សុឃុន តម្លៃប៉ាន់ស្មានចំនួន ១០៦,៧៥១,១៩៧រៀល តម្លៃដែលដេញថ្លៃបាន គឺនៅសល់ ៤៥,០០០,០០០ រៀល។
នៅក្នុងកម្មវិធីនេះមានការចូលរួមពីអស់លោកមន្ត្រីនាយករងទីចាត់ការផែនការខេត្តកំពង់ឆ្នាំង អភិបាលរងស្រុកកំពង់ត្រឡាចមន្ត្រីនៅស្រុកកំពង់ត្រឡាចននិងមន្ត្រីឃុំទាំងពីរ ហើយក៏មានការចូលរួមពីបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
បច្ចុប្បន្នឃើញថា ពិភពលោកកំពុងតែមានសង្គ្រាមតម្លៃប្រេងហក់ឡើងថ្លៃខ្លាំង ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបានបានក្នុងតម្លៃខាងលើនេះគាត់បានផ្ដាច់ញាចំពោះអង្គវេទិកាថា នឹងធ្វើផ្លូវជូនប្រជាពលរដ្ឋ និងជូនគណៈកម្មការឃុំ ឲ្យបានដូចឯកសារដែលបានចុះកិច្ចសន្យា។
នៅក្នុងឱកាសនោះបងប្អូនអ្នកសារព័ត៌មានបានផ្ដិតថតរូបភាពនិងកត់ត្រានៃខ្លឹមសារផ្សេងៗចូលក្នុងកំណត់ហេតុដើម្បីយកទៅផ្សព្វផ្សាយហើយក៏ជាសាក្សីហើយរង់ចាំនឹងតាមដានពេលចុះអនុវត្តបើកការដ្ឋានតើក្រុមហ៊ុនទាំងពីរនេះអនុវត្តបានត្រឹមត្រូវដូចការប្រាជ្ញាចិត្តនិងការចុះកិច្ចសន្យាជាមួយគណៈកម្មការឃុំសង្កាត់ដែរឬទេ។
ចំណែកបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចំណុចខាងលើទាំងសងខាងបានផ្ដល់បទសម្ភាសឲ្យក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំថា ពួកគាត់រីករាយសប្បាយចិត្តហើយនិងតាមដានចូលរួមសកម្មភាពពេលដែលបើកការដ្ឋានសាងសង់ផ្លូវទាំងប៉ុន្មានខ្សែចំនួន២ឃុំខាងលើនេះ។
សូមបញ្ជាក់ផងដែរថា ÷ (តម្លៃប្រេងឡើងថ្លៃតម្លៃ..ប៉ាន់ស្មានតម្លៃខ្ពស់..ក៏ប៉ុន្តែតម្លៃដេញបាន..គឺតម្លៃទាប…តើការសាងសង់របស់ក្រុមហ៊ុនទាំងពីរនាក់នេះ ទៅជាយ៉ាងណា??)
សូមបងប្អូនចូលមើល ជួយឡាច ជួយស៊ែរ ឲ្យបានច្រើនផងហើយចូលមើលឯកសារ និងខ្លឹមសារខាងក្រោម(ខំមិន)៕