អំណោយដ៏ថ្លៃថ្លាបស់សម្តេចតេជោ និងសម្តេចធិបតី ដែលក្រុមការងារយកចែកជូន ក្នុង១គ្រួសារទទួលបានសម្ភារដូចជា: អង្ករ ២៥ គ.ក្រ មីជាតិ ២កេះត្រីខ ២យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ឃីត ១ និងថវិកាចំនួន ៥០,០០០រៀល






{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំក្រុមការងារស្រុក ចូលរួមជាមួយ ក្រុមការងារមនុស្សធម៌ សម្តេចតេជោ ធិបតី ដឹកនាំដោយឯកឧត្តម សូ សុភ័ក្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌សម្តេចតេជោ និងសម្តេចធិបតី ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារជួបការលំបាក ចំនួន២០គ្រួសារ នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត លោក លោកស្រីក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ-ភូមិ អ្នកចូលរួម ៣០ នាក់ ស្រី ៥នាក់។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សូ សុភ័ក្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគ្រួសារជួបការលំបាកទាំង២០គ្រួសារ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារជួបការលំបាក គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា។ល។
អំណោយដ៏ថ្លៃថ្លាបស់សម្តេចតេជោ និងសម្តេចធិបតី ដែលក្រុមការងារយកចែកជូន ក្នុង១គ្រួសារទទួលបានសម្ភារដូចជា: អង្ករ ២៥ គ.ក្រ មីជាតិ ២កេះត្រីខ ២យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ឃីត ១ និងថវិកាចំនួន ៥០,០០០រៀល។