ក្រុមមការងារពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ





(ព្រៃវែង +ក្រចេះ) ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុច២ទីតាំងផ្សេងគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅផ្លូវជាតិលេខ១១ គ.មលេខ៦០ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់ចំនួន២គ្រឿង ដោយលើសចំនួន ៧តោន និង ១៤តោន។
-នៅផ្លូវជាតិលេខ៧៣ គ.មលេខ៥៣ ស្រុកឆ្លូង ខេត្តក្រចេះ បានត្រួតពិនិត្យយានយន្តចំនួន ១គ្រឿង ផ្ទុកទម្ងន់សរុប៥៩តោន ដោយលើសទម្ងន់អនុញ្ញាតចំនួន ២៩តោន។
ការចុះអនុវត្តការងាររបស់មន្ត្រីសាធារណការ និងដឹកជញ្ជូនតាមផ្លូវជាតិទូទាំងរាជធានី-ខេត្ត គឺជាការងារដ៏សំខាន់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ ថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ការត្រួតពិនិត្យយានយន្ត ការទប់ស្កាត់ការដឹកលើសទម្ងន់ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការណែនាំអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ គឺជាវិធានការចាំបាច់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារផ្លូវជាតិពីការខូចខាត។
ជាមួយគ្នានេះ ការអនុវត្តច្បាប់គួរតែប្រកបដោយតម្លាភាព ស្មើភាព វិជ្ជាជីវៈ និងគោរពសិទ្ធិប្រជាពលរដ្ឋ ដោយមិនរើសអើង ឬអនុវត្តពីរបៀបផ្សេងគ្នាចំពោះអ្នកណាម្នាក់ឡើយ។
នៅពេលមន្ត្រីអនុវត្តតួនាទីប្រកបដោយសុចរិតភាព និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ នោះនឹងរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕