របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

6

ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៩៩៧នាក់ ស្រី ៤៧៤នាក់ និងនាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៣ ១២២នាក់ (មួយម៉ឺនបីពាន់មួយរយម្ភៃពីរនាក់) ស្រី ៨ ៥២៩នាក់ (លើសផែនការគ្រោងទុកចំនួន ២ដង)។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ។
ប្រតិភូអមដំណើ មាន ព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល

-ការពិគ្រោះព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬសដូ ងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក កម្រងនោម ។

ជំងឺទាំងអស់នេះមានជំងឺមួយចំនួនត្រូវបានពិនិត្យដោយ៖ អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) និងមានវះកាត់តូចនិងព្យាបាលរបួស និងមានចែកវ៉ែនតា។ល។

ការពិនិត្យព្យាបាលនេះដោយសហការជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លីវ សុភក្ត្រា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយអង្គ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមការងារ ចុះមូលដ្ឋានឃុំ ស្រុក ខេត្ត និងអាជ្ញាធរ ឃុំ-ស្រុក-ខេត្តដែលពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងក្រុមការងារ ។

និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងនោះក៍មានការចូលរួមពី ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រចាំសាកលវិទ្យាល័យចេនឡា និងប្រចាំមន្ទីរពេទ្យកាល់ម៉ែត ។

កម្មវិធីនេះ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានឡើងមានចំណាប់អារម្មណ៍និងសង្ខេបរបាយការណ៍ អំពីសកម្មភាពរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពេលកន្លងមក។

បន្ទាប់ពីនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង មានមតិស្វាគមន៍ និងបានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងកោតសរសើរវាយតម្លៃខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានគ្រូពេទ្យមានបទពិសោធន៍ល្អៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិនិងមាតុភូមិរបស់យើងដោយមិនខ្លាចពីការនឿយហត់ឡើយ ។ ជាពិសេសមានការគាំទ្រដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ជាចុងក្រោយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានពាំនាំផ្ដាំផ្ញើរសួរសុខទុកពី សម្តេចតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំង លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.