របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

បំណោយរបស់លោក វនស៊ីផាអភិបាលស្រុកកំពង់ត្រឡាច បានដល់ដៃកងទ័ពហើយនៅថ្មដាខេត្តពោធិ៍សាត់…

8

ខេត្តកំពង់ឆ្នាំង – Kampong Chhnang Province នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
លោក កើ ម៉ាត់ អភិបាលរងស្រុក តំណាងលោក វន ស៊ីផា អភិបាលនៃគណអភិបាលស្រុកកំពង់ត្រឡាច ។

លោក ម៉ាត់ ក្រី សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ហ៊ុល ច័ន្ទថូ ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច បានប្រគល់អំណោយជូនដល់ វរ:កងទ័ព អង្គភាពអគ្គនាយកដ្ឋាន សម្ភារ: បច្ចេកទេស ដែលទៅប្រចាំការនៅសមរភូមិជួរមុខ តំបន់ថ្មដា។(ដឹកនាំដោយ ឧត្តមសេនីយត្រី ផាន់ ប៉ូលែន )។

អំណោយរបស់លោក វន ស៊ីផា អភិបាលស្រុកកំពុងត្រឡាច
ក្នុងនោះអំណោយ រួមមាន÷.អំណោយរបស់លោក វន ស៊ីផា អភិបាលស្រុកកំពុងត្រឡាច។ ទឹកស៊ីអ៊ីវ ៧១ យួរ, ២.អំណោយបងប្រជាពលរដ្ឋភូមិព្រពីស, អង្ករ ២០០គីឡូក្រាម, ទឹកសុទ្ធ ១២០ យួរ, មីខ្លាឃ្មុំ+មីជាតិ ៩កេ, ត្រីខ ៥ យួរ, ថ្នាំដុសធ្មេញ ២០ ប្រអប់។

ក្នុងឱកាសនោះដែរ ម្ចាស់ហាងគុយ ទាវ ម៉ាត់ សារ៉ស់ នៅភូមិព្រៃពីស ឃុំច្រេស បានផ្តល់អាហារពេលព្រឹកមួយពេលជូនក្រុមវីរ:កងទ័ព របស់យើងផងដែរ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.