លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការងារដីធ្លីនៅសាលាឃុំ កំពង់ត្រឡាច ដែលមានផ្ទៃដីចំនួន១៣៧៨៤ម៉ែត្រការ៉េ និងដីផ្សារ៩០០ម៉ែត្រការ៉េ ឃុំកំពង់ត្រឡាច




នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការងារដីធ្លីនៅសាលាឃុំ កំពង់ត្រឡាច ដែលមានផ្ទៃដីចំនួន១៣៧៨៤ម៉ែត្រការ៉េ និងដីផ្សារ៩០០ម៉ែត្រការ៉េ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សមាសភាពចូលរួមមាន÷
- លោក វ៉ែន វាសនា ប្រធានការិ. ដ ន ស ភ ស្រុក
- លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច
- លោក លន់ សំឡី ការិ.រដ្ឋបាលនិងហិរញ្ញវត្ថុស្រុក
- លោក លោក ស្រី សមាជិកក្រុមឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ កំពង់ត្រឡាច។