របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក កើ ម៉ាត់..បានចូលរួមបើកសម្ពោធពិធីតាំង ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ដែលបានធ្វើឡើងនៅសួនដើមពោធិ៍ ខេត្តកំពង់ឆ្នាំង

5

{ខេត្តកំពង់ឆ្នាំង}÷ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦លោក កើ ម៉ាត់ អភិបាលរងស្រុក លោកអ៊ុំ ម៉ៅ និងលោក អ៊ិន ប៉ាក់ប្រធាននិងអនុប្រធាន ការិយាល័យ សេដ្ឋកិច្ចអភិវឌ្ឍសហគមន៍ បានចូលរួមបើកសម្ពោធពិធីតាំង ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ដែលបានធ្វើឡើងនៅសួនដើមពោធិ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) អាជីករដែលជាសមាជិកភូមិមួយផលិតផលមួយ មកពីបណ្តាខេត្តនិងរាជធានីផងដែរ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.