របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការមន្ទីរជុំវិញខេត្តទាំងអស់ ប្រកបដោយចក្ខុវិស័យ និងការទទួលខុសត្រូវ គឺជាកម្លាំងជំរុញការអភិវឌ្ឍ….!

6

{ខេត្តកំពង់ឆ្នាំង}÷ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងបានខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅទូទាំងខេត្ត។

ឯកឧត្តមក៏បានជំរុញវិស័យកសិកម្មប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋផងដែរ។

គន្លឹះនៃការដឹកនាំដែលតែងតែត្រូវបានលើកឡើង គឺការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលសហការគ្នាអនុវត្តការងារដោយមានទំនួលខុសត្រូវ តម្លាភាព និងយកប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

ការសម្របសម្រួលល្អរវាងស្ថាប័ននានា បានរួមចំណែកដល់ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ។

ការដឹកនាំដែលចុះជិតប្រជាពលរដ្ឋ ស្តាប់កង្វល់ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងលើកទឹកចិត្តមន្ត្រីឱ្យបំពេញភារកិច្ចដោយស្មោះត្រង់ គឺជាមូលដ្ឋានសំខាន់ដែលជួយពង្រឹងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តកំពង់ឆ្នាំងបន្តអនុវត្តការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

សូមជូនពរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន បន្តដឹកនាំ និងបំពេញភារកិច្ច ដើម្បីការអភិវឌ្ឍខេត្តកំពង់ឆ្នាំងឱ្យកាន់តែរីកចម្រើន និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.