របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អុញនោះ ស្ត្រីជើងខ្លាំងឈ្មោះ អា លក្ខ អ្នកកម្ចីអនឡាញនៅខេត្តកំពង់ឆ្នាំង.! តុលាការខេត្តកំពង់ឆ្នាំង សម្រេចឲ្យស្ដ្រីម្ចាស់កម្ចីប្រាក់តាមអនឡាញ សងប្រាក់ទៅដើមបណ្ដឹង ករណីជេរប្រមាថ និងញុះញង់ឲ្យមានការរើសអើង

7

(កំពង់ឆ្នាំង)៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចស្ដ្រីម្ចាស់កម្ចីប្រាក់តាមអនឡាញ និងខ្ចីលុយក្រៅប្រព័ន្ធ សងប្រាក់ទៅដើមបណ្ដឹង ក្រោយស្រ្តីរូបនេះបានជេរប្រមាថដើមបណ្តឹងជាសាធារណៈ យ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាញសង្គម។

ស្ដ្រីម្ចាស់កម្ចីប្រាក់តាមអនឡាញ ត្រូវបានគេស្គាល់ឈ្មោះ នូវ ស្រីល័ក្ខ អាយុ៣២ឆ្នាំ ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ទៅកាន់ដើមបណ្ដឹង ពាក់ព័ន្ធការជេរប្រមាថជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង ប៉ះពាល់ខាងសិទ្ធិ នៃរូបភាពបុគ្គល ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមេសា ឆ្នាំ២០២៦។

តែយ៉ាងណាសម្រាប់សំណងចំនួន៤លានរៀល ដែលតុលាការសម្រេចឲ្យសងទៅដើមបណ្តឹងនោះ មិនទាន់ត្រូវបានប្រគល់ជូននោះឡើយដោយសារសាលក្រមមិនទាន់ចូលស្ថានពរ។

បើតាមការបញ្ជាក់របស់ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីឈ្មោះ នូវ ស្រីល័ក្ខ ជាអ្នកផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងមានការប្រាក់ខ្ពស់ក្រៅប្រព័ន្ធ ល្បីឈ្មោះម្នាក់នៅខេត្តកំពង់ឆ្នាំង។ ស្ដ្រីរូបនេះតែងយករូបភាពរបស់អ្នកជំពាក់ ប្រាក់ខ្លួនទៅបង្ហោះជាសាធារណៈ ករណីយឺតយ៉ាវ ឬមិនសងប្រាក់តាមការកំណត់។

ប្រជាពលរដ្ឋជាច្រើននាក់ សង្ឃឹមថា អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការអាវុធហត្ថខេត្ត ចាត់ការតាមច្បាប់ចំពោះស្រ្តីរូបនេះ ដែលកំពុងរកស៊ីក្រៅប្រព័ន្ធច្បាប់ ធ្វើឲ្យមានការឈឺចាប់ជាច្រើននាក់ពីសំណាក់កូនបំណុលនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តផ្សេងទៀត..។

សូមបងប្អូនមហាជនទាំងអស់ មុននឹងបញ្ចេញមតិ ឬខំមិនលើគណនីហ្វេសប៊ុក និងរឿងរ៉ាវណាមួយ សូមពិនិត្យអង្គហេតុ អង្គរឿង និងយល់ដឹងអំពីនីតិវិធីផ្លូវច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន។ កុំវិនិច្ឆ័យតាមអារម្មណ៍ ពាក្យចចាមអារ៉ាម ឬព័ត៌មានតែមួយជ្រុង ដោយមិនទាន់ដឹងការពិតគ្រប់ជ្រុងជ្រោយ។

ការបញ្ចេញមតិដែលមានប្រយោជន៍ គឺជាការចែករំលែកការពិត ផ្តល់យោបល់ក្នុងន័យស្ថាបនា គោរពសិទ្ធិអ្នកដទៃ និងមិនបំពានច្បាប់។

សូមចងចាំថា ពាក្យសម្ដី និងការសរសេរលើបណ្ដាញសង្គម សុទ្ធតែត្រូវការការទទួលខុសត្រូវ។ ចូរយើងរួមគ្នាលើកកម្ពស់ការពិត យុត្តិធម៌ សាមគ្គីភាព និងសន្តិភាពក្នុងសង្គម ដោយប្រើការគិតពិចារណា និងការគោរពគ្នាទៅវិញទៅមក។

ស្ដ្រីម្ចាស់កម្ចីប្រាក់តាមអនឡាញឈ្មោះ នូវ ស្រីល័ក្ខ

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.