ប្រជាពលរដ្ឋសូមគោរពស្នើដល់ជំនាញវាស់វែង និងចុះបញ្ជីដីធ្លី មេត្តាបន្តយកចិត្តទុកដាក់ និងចុះវាស់វែងកំណត់ព្រំដីជូនពួកគាត់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ សុវត្ថិភាព និងភាពច្បាស់លាស់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ខ្លួន







ប្រជាពលរដ្ឋនៅភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង មានក្តីសោមនស្សរីករាយ បន្ទាប់ពីបញ្ហាទំនាស់ដីធ្លីជាមួយអាជ្ញាធរឃុំគោកបន្ទាយ ត្រូវបានសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នា។
ការដោះស្រាយនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ស្របតាមច្បាប់ និងគោលការណ៍យុត្តិធម៌ ដើម្បីរក្សាសុខដុមរមនារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសង្ឃឹម និងសូមគោរពស្នើដល់ជំនាញវាស់វែង និងចុះបញ្ជីដីធ្លីខេត្តកំពង់ឆ្នាំង មេត្តាបន្តយកចិត្តទុកដាក់ និងចុះវាស់វែងកំណត់ព្រំដីជូនពួកគាត់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ សុវត្ថិភាព និងភាពច្បាស់លាស់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ខ្លួន។
សូមអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកស្វែងរកដំណោះស្រាយដោយសន្តិវិធី។ សូមឱ្យករណីនេះក្លាយជាគំរូនៃការសហការ ការយោគយល់ និងការដោះស្រាយបញ្ហាដោយសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ដោយលោក ប៊ុន ធីម ចាងហ្វាងការផ្សាយរបស់សារព័ត៌មាន{របាយការណ៍ថ្មី}