របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អបអរសាទរខួបទី៣៣ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ដោយ រដ្ឋបាលខេត្ត បានរៀបចំពិធី “ដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលខេត្តស្តីទី នៅសាលគ.៨ សាលាខេត្តកំពង់ឆ្នាំង

9

អបអរសាទរខួបទី៣៣ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ដោយ រដ្ឋបាលខេត្ត បានរៀបចំពិធី “ដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលខេត្តស្តីទី នៅសាលគ.៨ សាលាខេត្តកំពង់ឆ្នាំង។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដំណើរការរបស់រដ្ឋ ព្រមទាំងការធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការចូលរួមគោរពរដ្ឋធម្មនុញ្ញ មិនត្រឹមជាពិធីរំលឹកតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីគោរពច្បាប់ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាគោលការណ៍នៃនីតិរដ្ឋ។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមយុវជនយ៉ាងច្រើនកុះករ៕

ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.