របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សង្ឃឹមថា ផ្លូវជាតិលេខ៥ក្នុងទឹកដីស្រុកកំពង់ត្រឡាច និងមានបង្គោលភ្លើងសូឡាបំភ្លឺផ្លូវគ្រប់ទីកន្លែងបានឆាប់ៗ…

13

{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក កើ ម៉ាត់ អភិបាលរងស្រុក បានចូលរួមសហការជាមួយក្រុមការងារដាំបង្គោលភ្លើងបំភ្លឺផ្លូវដឹកនាំដោយលោក សុីវ សារិន នាយករងរដ្ឋបាលខេត្ត និងអគ្គិសនីកម្ពុជា ចុះត្រួតពិនិត្យទីតាំងដាំបង្គោលភ្លើងសូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ស្រុករលាប្អៀរ ភូមិទឹកល្អក ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖
ក្រុមការងារចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានសុំសហការពីអាជ្ញាធរមូលដ្ឋាន សុំកម្លាំងនគរបាលចរាចរណ៍ សហការពេលចុះអនុវត្តន៍សុំទីតាំងសម្រាប់ដាក់សម្ភារៈ
សុំក្រុមហ៊ុនអគ្គិសនីក្នុងស្រុកជួយសហការពេលចុះអនុវត្តន៍។

មិនថាទីប្រជុំជន ឬទីដាច់ស្រយ៉ាល តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច និងមានបង្គោលភ្លើងសឡាបំភ្លឺផ្លូវឆាប់ៗនេះហើយ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.