កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦…..ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…..






កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន
កិច្ចប្រជុំបានពិភាក្សា វាយតម្លៃលទ្ធផលការងារ និងកំណត់ទិសដៅបន្ត សំដៅចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដោយសង្កត់ធ្ងន់លើការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសកម្មភាពស្រុះគ្នា ការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំង គ្រប់លំដាប់ថ្នាក់ ការងារសិក្សាស្រាវជ្រាវ ការក្តាប់សតិអារម្មណ៍មហាជន និងសភាពការណ៍សំខាន់ៗ ព្រមទាំងការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពមន្ត្រីបក្សគ្រប់កម្រិត ឱ្យកាន់តែមានប្រសិទ្ធភាព។
យើងខ្ញុំតែងតែចងចាំ និងប្រកាន់ខ្ជាប់ជានិច្ចនូវអនុសាសន៍ដាស់តឿនក្រើនរំលឹករបស់ សម្តេចតេជោប្រធានគណបក្ស ក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ, បម្រើប្រជាជនដោយស្មោះត្រង់ និងបន្តរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ស្របតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»។
——
រសៀលថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២៦, វិមាន ៧មករា