របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយលោកឧត្ដមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារ

14

(ខេត្តកំពង់ឆ្នាំង )÷ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយលោកឧត្ដមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារ បានចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ និងពិនិត្យមើលផ្ទះ ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សាងសង់ជូនគ្រួសារវីរកងទ័ពពលីនៅសមរភូមិមុខ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

ផ្ទះទី១ របស់លោកស្រី តុង ដាវី ជាភរិយាសពវីរកងទ័ពលោក សួន សំអឿន និងផ្ទះទី២ របស់លោកស្រី ប្រាក់ ហេង សុម៉ាលី ភរិយាសពវីរកងទ័ពលោក អ៊ួន ហាច។

ឆ្លៀតក្នុងឱកាសនោះ លោក បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពទាំង ២គ្រួសារ និងគ្រួសារអតីតយុទ្ធជនជិតខាងចំនួន ៣គ្រួសារ ព្រមទាំងពិនិត្យមើលផលដំណាំដែលបងប្អូនបានខិតខំដាំដុះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.