ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពុងសៀម និងស្រុកជើងព្រៃ ខេត្តកំពុងចាម បាន….
សម្ភារ ទាំងនេះរួមមាន៖
១. ប៉ៅអុី ចំនួន ៥០ សម្រាប់
២. មុង ចំនួន ៥០
៣. ភួយ ចំនួន ៥០
៤. ខ្នើយ ចំនួន ៥០
៥. ម៉ាស ចំនួន ២០ ០០០ ម៉ាស់ និង
៦. ប្រេងម៉ាស៊ូត ចំនួន ១ ០០០ លីត្រ ។
សរុបជាថវិកា អស់ចំនួន ៣ ០៥០ ដុល្លារ។
ទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។ជាពិសេស ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមូលដ្ឋានផ្ទាល់ លោក តែងតែយកចិត្តទុកដាក់ ក្នុងការងារ គ្មានពេលទំនេរនោះឡើយក្នុងមួយថ្ងៃៗដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សូមអរគុណ!!




