បែកធ្លាយរពលរដ្ឋនៅសង្កាត់បឹងទំពុនប្ដឹងចូលលោក ផែង វណ្ណៈ ពីទុក្ខកង្វល់ ល្បែងស៊ីសងជល់មាន់,អាប៉ោង យ៉ាងធំនៅខាងក្រោយគំនរអេតចាយ ភូមិសន្សំកុសល២, សង្កាត់បឹងទំពុន១, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ..
ខ្លឹមសារ page លោក ផែង វណ្ណៈ បានបង្ហោះ ដូចខាងក្រោម÷
~សារពីប្រជាពលរដ្ឋ នៅសង្កាត់ បឹងទំពុនទី ១
សូម ឯកឧត្តម អភិបាល រាជធានីភ្នំពេញ មេត្តាពិនិត្យមើលផង
ខ្ញុំបានពត៍មានមកពីគ្រួសារនាងក្រីក្រគួអោយអានិតណាស់ តើលោក មានចិត្តឈឺក្នុងបេះដូងទេពេលដែលប្រជាពលរដ្ធមួយរូបនេះនិយាយាពិតហើយនៅតែដល់ដែលនុះ
នាងខ្ងុំឈ្មោះ កែវ ស្រីហន័ ភេទ ស្រី អាយុ៣៩ឆ្នាំ ដែលមានសមាជិតគ្រួសារចំនួន5នាក់ ដែលរស់នៅភូមិ សន្សំកុសល់ទី២សង្កាត់ បឹងទំពន់ទី១ខណ្ខមានជយ័នាងខ្ញុំចង់សូមសំណូមពរដល់បងៗសារពត៍មានដែលមានវជ្ជាជីវះល្អដូចបងសូមជួយដល់នាងខ្ញុំផងកន្លែងជល់មាន់និងអាប៉ោងមួយកន្លែងដែលនៅភូមិសន្សំកុសល់ទី២សង្កាត់បឹងទំពន់ទី១ខណ្ខមានជយ័នៅចិត្តផ្ទះនាងខ្ញុំគេលេងជល់មាន់នឹងប៉ោងហើយមិនខ្លាចទេហើយធ្វើអោយប្រជាពលរដ្ធដែលនៅចិត្តនឹងលេងអស់ឡាននឹងម៉ូតូច្រើងព្រមទាំងប្តីខ្ញុំដែលដូចនេះហើយនាងខ្ញុំចង់សូមសំណូមពរដល់លោក អោយមានវិធានការទុបស្កាត់ផង សូមលោកអធិការខណ្ខមានជយ័មេត្តាជ្រាបផង ។
ករណីសង្វៀនមាន់ជល់មួយកន្លែងដែលពលរដ្ឋកំពុងមានការភយ័ខ្លាចព្រួយបារម្មណ៍ពីជំងឺកូវីដ19 ស្រាប់តែលោក សិទ្ធ លោក សាត និងលោក ធី និងបក្សពួក ហ៊ានបើកសង្វៀនជល់មាន់ និងអាប៉ោង លេងយ៉ាងសប្បាយ ហ៊ោកញ្ច្រៀវអឺងកងដោយមានអ្នកញៀននិងល្បែងរាប់រយនាក់ ដោយមិនខ្លាចឆ្លងជំងឺកូវីដ19 សោះឡើយ។ ទីតាំងបើកល្បែងសុីសងស្ថិតក្នុងភូមិសន្សំកុសលទី២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមលោកអធិការមេត្តាជ្រាបជាព័ត៌មាន
នាងខ្ញុំនឹងសង្ឃឹមថាលោកផ្សាយពត៍មាននេះអោយមេៗនៅខាងលើកដឹងផងជួយប្រជាពលរដ្ឋផង ។
សូមអគុណទុកជាមុនមានសុខភាពល្អៗគ្រប់ពេលវេលា។
ចាំមើលលោកមេប៉ុស្តិ៍បឹងទំពុន១, លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការបែបណា????
អរគុណសន្តិភាព ប្រទេសមានសន្តិភាពហើយបងប្អូនកុំលេងល្បែងគួរតែប្រឹងធ្វើការការងាររកស៊ីតាមផ្លូវច្បាប់ទើបល្អ…