ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ នួន នីណារ៉ូ បានរត់គេចខ្លួន សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ…

ដីកាបង្គាប់ឲ្យចាប់ខ្លួន នួន នីណារ៉ូ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមបទចោទប្រកាន់ ២បទល្មើស ( បទល្មើសសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បទល្មើសសំអាតប្រាក់ ) ប្រព្រឹត្តនៅក្រុងប៉ោយប៉ែត អំឡុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ។ បន្ទាប់ពីចៅក្រមចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ នួន នីណារ៉ូ បានរត់គេចខ្លួន សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ។