របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខជូនជាតិ និងកងទ័ព នៅខេត្តកំពង់ឆ្នាំង

1

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងសេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ប្រជាពលរដ្ឋ និងជាពិសេសកងទ័ពកម្ពុជា នៅអសនៈព្រះសព លោកឪ សាន ក្នុងវត្តវារីផាសុខារាម (វត្តទឹកជុំ) ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងអាជ្ញាធរដែនដី ប្រតិភូអមដំណើរ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.