របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គួរពង្រឹងការអប់រំ និងអនុវត្តវិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលចោលសំរាមដោយមិនគោរពទីសាធារណៈ

9

{ខេត្តកំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៦លោក អ៊ូ ច័ន្ទមុនី មេឃុំលង្វែកបានដឹកនាំកំលាំងចុះសំអាត់អនាម័យនៅតាមដងផ្លូវក្រោយរោងចក្រហឺរ៉ាយហ្សីន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ បុគ្គលិកឃុំ ស្មៀន ជួរភូមិទាំង៨ និងប្រជាការពារភូមិ នគបាលប៉ុស្តិន៍ ព្រមទាំងក្រោមវត្តមាន លោក សាយ ប៊ុនថេន អភិបាលរងស្រុកកំពង់ត្រឡាច សរុប ៣២ នាក់ ស្រី ៣នាក់។

រដ្ឋបាលឃុំលង្វែកគួរបន្តយកចិត្តទុកដាក់សម្អាតសំរាមតាមដងផ្លូវ និងទីសាធារណៈជាប្រចាំ ដើម្បីរក្សាអនាម័យ សោភ័ណភាព និងបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ គួរពង្រឹងការអប់រំ និងអនុវត្តវិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលចោលសំរាមដោយមិនគោរពទីសាធារណៈ។

អាជ្ញាធរខំសម្អាត ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាកុំចោលសំរាមផ្ដេសផ្ដាស ដើម្បីលង្វែកស្អាត និងស្រស់ស្អាតជានិច្ច៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.