របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ការបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅឃុំវាលពន់ ឃុំមនោរម្យ និងឃុំរុងរឿង ស្រុកថ្គង ខេត្តកំពង់ស្ពឺ ក្រុមហ៊ុនដែលដេញថ្លៃបានមានតម្លៃទាបបន្តិច…

17

{ខេត្តកំពង់ស្ពឺ}÷នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ ការបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ គឺជានីតិវិធីដ៏សំខាន់មួយ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងផ្តល់តម្លៃសមស្រប សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានគុណភាព និងប្រសិទ្ធភាព។ នីតិវិធីនេះគួរតែអនុវត្តដោយបើកចំហ តម្លាភាព និងស្មើភាពចំពោះអ្នកដេញថ្លៃគ្រប់រូប។

ទោះជាយ៉ាងណា ករណីដែលតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំងខុសពីការរំពឹងទុក អាចជាហេតុឱ្យសាធារណជនមានចម្ងល់ថា តើតម្លៃទាបនោះនៅតែអាចធានាគុណភាពសំណង់បានដែរឬទេ ហើយតើការវាយតម្លៃសំណើ និងការពិនិត្យឯកសាររបស់អ្នកដេញថ្លៃ ត្រូវបានអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌច្បាប់យ៉ាងតឹងរ៉ឹងដែរឬទេ។

ជុំវិញបញ្ហានេះ គួរតែមានការត្រួតពិនិត្យឱ្យបានច្បាស់ថា៖

តើអ្នកដេញថ្លៃទាំងអស់បានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខន្តិកៈ និងលក្ខខណ្ឌដេញថ្លៃដែរឬទេ?

ចម្លើយ÷ បើតាមសង្កេតឃើញថានៅព្រឹកនោះមើលទៅខាងក្រុមហ៊ុនដូចជាដាក់បានត្រឹមត្រូវហើយហើយគណៈកម្មការលទ្ធកម្មទាំងអស់ក៏មានការចូលរួមវែកញែកនឹងបំភ្លឺនិងនិងត្រួតពិនិត្យលើឯកសាររួចអស់ហើយ។

តើគណៈកម្មការលទ្ធកម្មបានអនុវត្តតួនាទីដោយឯករាជ្យ អព្យាក្រឹត និងស្របតាមច្បាប់ដែរឬទេ?

ចម្លើយ ÷ គណៈកម្មការលទ្ធកម្មទាំងបីឃុំបានត្រួតពិនិត្យឯកសារនៅក្នុងបន្ទប់សម្ងាត់រួចសរសេរលើទាំងកណ្ដាសសរជាសាធារណៈត្រឹមត្រូវអស់ហើយដែរ។

តើមានការកត់ត្រា និងរក្សាទុកឯកសារដើម្បីឱ្យអាចត្រួតពិនិត្យឡើងវិញបានដែរឬទេ?

ការលើកឡើងនូវសំណួរទាំងនេះ មិនមែនជាការចោទប្រកាន់ថាមានការឃុបឃិត ឬអំពើមិនប្រក្រតីនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបង្ហាញនូវតម្លាភាព និងភាពទទួលខុសត្រូវ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

នៅទីបំផុត ប្រសិនបើនីតិវិធីទាំងអស់ត្រូវបានអនុវត្តត្រឹមត្រូវ នោះលទ្ធផលដេញថ្លៃគួរតែអាចឆ្លើយតបនឹងការត្រួតពិនិត្យពីសាធារណជនបាន ហើយគម្រោងសាងសង់ត្រូវមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ។

ក្នុងករណីខាងលើនេះ ÷ រង់ចាំតាមដានទាំងអស់គ្នាពេលដែលក្រុមហ៊ុនដាក់គ្រឿងចាកឈូសឆាយសាងសង់អនុវត្តផ្លូវនោះតើត្រូវតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណាយើងនឹងធ្វើព័ត៌មានបន្ថែមទៀត។ដើម្បីផ្សព្វផ្សាយជូនមហាជនជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឲ្យបានជ្រាប។

សូមបងប្អូនទស្សនាអានអត្ថបទខាងលើដោយយកចិត្តទុកដាក់និងពិនិត្យរូបភាពឱ្យបានគ្រប់ជ្រុងជ្រោយ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.