របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

បើគ្រួសារលោក សុខ សុន អាស្រ័យផលនៅទីតាំងបឹងលាជ ឃុំសេដ្ឋី បាន ពលរដ្ឋផ្សេងទៀត នឹងតវ៉ាចង់អាស្រ័យផលនៅលើដីបឹងឲ្យបានដូចគ្នាដែរ..តើអាជ្ញាធរមានវិធីសាស្ត្រយ៉ាងណា????

20

{ខេត្តកំពង់ឆ្នាំង}÷មហាជននិងប្រជាពលរដ្ឋជាច្រើនទៀតបានរិះគន់ថាអាជ្ញាធរមិនមានចំណាត់ការឲ្យបានច្បាស់លាស់បែងចែកឲ្យដាច់ថា តើបុគ្គលឈ្មោះ សុខ សុន និងគ្រួសារ អាស្រ័យផលយូរឆ្នាំ តើអាចធ្វើប្លង់កម្មសិទ្ធិឲ្យគាត់ ឬត្រូវដេញចេញពីដីបឹងរបស់រដ្ឋ ?? អ្នកភូមិបានលើកឡើងបន្តទៀតថាបើគ្រួសារមួយនេះធ្វើបានពួកគាត់នៅក្នុងភូមិក៏ត្រូវតែធ្វើបានដូចគ្នា។

ករណីនេះអ្នកជំនាញជើងចាស់ និងអ្នកច្បាប់មួយរូបបានឲ្យអង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) យើងដឹងថា÷ ករណីប្រជាពលរដ្ឋអាស្រ័យផលលើដីបឹងរបស់រដ្ឋ គួរត្រូវបានពិនិត្យដោយអាជ្ញាធរជំនាញឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ និងឯកសារពាក់ព័ន្ធ។

ប្រសិនបើមានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិ និងឃុំរួចហើយ តើឯកសារទាំងនោះមានតម្លៃផ្នែករដ្ឋបាលកម្រិតណា? ហើយតើអាចចេញប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) បានឬទេ ឬត្រូវមានការត្រួតពិនិត្យ និងសម្រេចពីស្ថាប័នជំនាញជាមុន?

សាធារណជនសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងពិនិត្យករណីនេះដោយតម្លាភាព យុត្តិធម៌ និងអនុវត្តតាមច្បាប់ ដើម្បីការពារទាំងផលប្រយោជន៍សាធារណៈ និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។

ករណីនេះបើយោងទៅលើពលរដ្ឋផ្សេងៗបានលើកឡើងនិងដាក់ជាសំណួរ និងជាចម្ងល់ថា÷ ហេតុអ្វីគ្រួសារមួយនេះអាស្រ័យផលបាននូវដីអែបវត្តជិតកណ្ដាលបឹងលាចតែមួយគ្រួសារ? ចំណែកគ្រួសារផ្សេងទៀត មិនបានអាស្រ័យផលទេ?? តើអាជ្ញាធរជំនាញពាក់ព័ន្ធ និងគិតយ៉ាងណា?។

ករណីនេះលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់សាងសង់ផ្ទះនៅចំណីបឹង ឬក្នុងបឹងឡើយ អាជ្ញាធរជំនាញមិនអាចចេញប្លង់ឲ្យបានទេ។ រឿងគ្រួសារនេះអាស្រ័យផលធ្វើផ្ទះ និងជីកស្រះចិញ្ចឹមត្រីបាន គឺយូរមកហើយតាំងតែពីលោកមិនទាន់មកកាន់ជាអភិបាលស្រុកសាមគ្គីមានជ័យ មកម្លេះ គឺសម័យអភិបាលស្រុកចាស់ៗកន្លងមក។

ចំណែកលោក សួង ហុង មេឃុំសេដ្ឋី ដែលមេឃុំឡើងតំណែងថ្មីអង្គភាពយើងបានទៅដល់សាលាឃុំផ្ទាល់មិនបានជួបលោកហើយទូរសព្ទទៅលោកជាច្រើនដងដែរចូលលោកមិនលើកទេ។

ចំណែកលោកមេភូមិបឹងលាជ បានឲ្យអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងដឹងតាមទូរស័ព្ទថា កន្លងមកអាជ្ញាធរឃុំ/ស្រុក ធ្លាប់ម្ចាស់ទីតាំងខាងលើ មកធ្វើកិច្ចសន្យា និងឲ្យគ្រួសារលោក សុខ សុន នេះចេញពីទីតាំងខាងលើដែរ ក៏ប៉ុន្តែលោក សុខ សុន មិនព្រមចេញ គឺតវ៉ារារាំងជារហូតមក។

ចំណែកលោក សុខ សុន និងភរិយាបានឲ្យអង្គភាព(របាយការណ៍ថ្មី)យើងនឹងដោយផ្ទាល់មាត់ថាលោកអាស្រ័យផលនៅទីតាំងខាងលើនេះ យោងលើលលិខិតលក់ទិញដីពីរនាក់ភូមិខ្លះ ដែលមានហត្ថលេខាពីមេឃុំចាស់ មេឃុំចាស់សម័យមុន ហើយ និងដីគេរបស់លោកខ្លះដែរ។

ចំណែកលោក សារឿន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងបានឲ្យដឹងតាមទូរសព្ទថា លោកមិនទាន់ដឹងច្បាស់ទេ ក៏ប៉ុន្តែដឹងតែគ្រួសារនេះមិនអាចចេញប្លង់ឲ្យបានទេ ដីស្ទឹងបឹងគឺជាដីរបស់រដ្ឋរង់ចាំប្រព័ន្ធចុចទីតាំងមើលសិន។

ចំណែកលោក មុំ សារ័ត្ន ប្រធានការិយាល័យភូមិបាល ស្រុកសាមគ្គីមានជ័យ អង្គភាពយើងខលចូល ក៏ប៉ុន្តែលោកមិនលើកប្រហែលលោកជាប់រវល់កិច្ចការងារប្រជុំចាំបាច់។

សង្ឃឹមថា ករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ និងដោះស្រាយឲ្យបានឆាប់រហ័សនិងបែងចែកឲ្យដាច់ហើយគួរតែជំនាញពាក់ព័ន្ធក្រសួងពាក់ព័ន្ធស្ដារបឹងនេះឲ្យបានជ្រៅស្តុបទឹកទុកគួរតែបង្កើតតំបន់ទេសចរណ៍អត់ផ្សែងដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្តនៅតំបន់នេះឲ្យបានកុះករព្រោះបឹងនេះប្រវត្តិសាស្រ្ត…..។
ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)នេះបានគ្រប់ជ្រុងជ្រោយអស់ហើយ…បើភាគីសងខាងណាកើតទុក្ខមិនសុខចិត្ត ឬចង់បកស្រាយបំភ្លឺថែមទៀតសូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំរៀងរាល់មកធ្វើការតាមលេខទូរស័ព្ទ 031 939 55555/071 999 5 888
ដោយ ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.