របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

បើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំ/សង្កាត់ នៅឃុំពពេល ស្រុកបរិបូណ៌ ក្រុមហ៊ុនមកច្រើន តែអ្នកដាក់បុីតចូលក្នុងប្រអប់ឆ្នោត ដេញថ្លៃមានតិច..? អ្នកដែលធ្លាប់ដេញបាន នៅតែដេញតែបាន..ក្រុមហ៊ុនដែលដេញមិនបាន..នៅតែដេញមិនបានដដែល…

85

{ខេត្តកំពង់ឆ្នាំង}÷ពិធីបើកសំណើដេញថ្លៃមូលនិធិឃុំ/សង្កាត់នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាលាឃុំពពេល ស្រុកបរិបូណ៌ មានចំនួន៣ឃុំ ផ្លូវថ្នល់ចំនួន២ខ្សែ និងសាលាមត្តី ចំនួនមួយខ្នង។

១, គម្រោងទី០១ នៅឃុំពពែល សាងសង់វត្តីសិក្សាសហគមន៍០១ខ្នង ០១បន្ទប់ ប្រក់ក្បឿង បណ្ដោយ០៩ម៉ែត្រទទឹង០៨ម៉ែត្រ បង្គន់អនាម័យ០១កន្លែង មានដាក់អំពូលសូឡាចំនួន០២កន្លែង និងផ្លាកសញ្ញាគម្រោង០១កន្លែង។
តម្លៃប៉ាន់ស្មានចំនួនទឹកប្រាក់ ៩០,៨២៥,៧៨៨រៀល តម្លៃដេញបានទៅលើក្រុមហ៊ុ នសុខ ហាន ឈ្មោះ សុខ ហាន លេខរៀង ១១ ក/ឆ ។ ចំនួនទឹកប្រាក់ដេញថ្លៃបាន តម្លៃ ៨៥,០០០,០០០,រៀល។

២, គម្រោងទី០២ នៅឃុំស្នងទ្រូ ជួសជុលផ្លូវលំក្រាលគ្រោះក្រហមប្រវែង ០,៧០៩៩ គីឡូម៉ែត្រ ទទឹង០៦ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ មានលូមូលភ្លោះអង្កត់ចិត្ត១០០ម៉ែត្រ ចំនួន០១កន្លែង ដាក់អំពូលសូឡាចំនួន០៤កន្លែង និងផ្លាកសញ្ញាគម្រោង០១កន្លែង (ដឹកដីចាក់ផុតពីទឹកកម្ពស់ ២,៥០ម៉ែត្រ)។តម្លៃដេញបានទៅលើ ឈ្មោះ ឡាច ផល្លា ក្រុមហ៊ុន ឈ្មោះ សំណង់ ឡាចផល្លា លេខរៀង ១៧ ក/ឆ។ តម្លៃដេញបានចំនួនទឹកប្រាក់ ១២១,៩០០,០០០រៀល។

៣, គម្រោងទី០៣ នៅឃុំត្រពាំងចាន់ ជួសជុលផ្លូវលំក្រាលគ្រោះក្រហម ០,៧៣០គីឡូម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥0.ម៉ែត្រ មានលូអង្កត់ផ្ចិត៦០០ ម.ម ចំនួន ០៣ កន្លែង ស្លាកសញ្ញាគម្រោង០១កន្លែង។តម្លៃប៉ាន់ស្មាន ១១០,៣១៩,២៧៤រៀល។ បានទៅលើឈ្មោះ ច្រឹក ជ្រឹង ក្រុមហ៊ុន ហន សៀងលី ៦ ក/ឆ។ តម្លៃដេញបានចំនួនទឹកប្រាក់ ៥០,២៣២,០០០រៀល។

ក្នុងកម្មវិធីដេញថ្លៃនោះគេឃើញក្រុមហ៊ុនមកច្រើនក៏ប៉ុន្តែការដាក់ប៊ីតដេញថ្លៃក្នុងហិបឆ្នោតមានចំនួនតិចណាស់ មិនដឹងជាមូលហេតុអ្វីនោះទេ។

លោកមេឃុំទាំងបីជាម្ចាស់គម្រោងបានណែនាំ និងដាក់ទិសដៅយ៉ាងម៉ឺងម៉ាត់។ចំពោះក្រុមហ៊ុនទាំងឡាយណាដែលបានដាក់ប៊ីតដេញថ្លៃនិងបានដេញថ្លៃជាប់ហើយ។មួយសប្តាហ៍ក្រោយត្រូវតែចុះកិច្ចសន្យាដើម្បីចុះអនុវត្តសាងសង់ផ្លូវគម្រោងដែលខ្លួនដេញថ្លៃបានឲ្យបានត្រឹមត្រូវតាមការណែនាំរបស់សៀវភៅពីក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះលោក កែវ វណ្ណី នាយករងទីចាត់ការផែនការវិនិយោគ ខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើរ នឹងបូកសរុប និងរំសាយកម្មវិធី នឹងមានអត្ថន័យនិងខ្លឹមសារផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពឱ្យបានទាន់ពេលវេលាក្រោយពីខ្លួនដេញថ្លៃឈ្នះ បាននូវគម្រោងផ្លូវទាំងអស់នេះ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ។

នៅក្នុងឱកាសនោះ គេឃើញវត្តមានរបស់បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព មកតរូបផ្ដិតរូបភាពដើម្បីផ្សព្វផ្សាយព័ត៌មាន ឲ្យបានដល់មហាជន និងបានអង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ ចំពោះការបើកសំណើរដេញថ្លៃនេះ។
ហើយក្រុមអ្នកសារព័ត៌មាន និងតាមដានពេលបើកគម្រោងសាងសង់ និងបិទគម្រោងសាងសង់វិញនោះ តើក្រុមហ៊ុនធ្វើតាមប្លង់បច្ចេកទេស និងធ្វើតាមការប្ដេជ្ញារបស់ខ្លួនដូចថ្ងៃនេះបានដែរឬទេ។

បើតាមអ្នកជំនាញបានលើកឡើងថា ÷ ច្បាប់ការបើកគម្រោងដេញថ្លៃ សូមមើលអត្ថន័យនិងខ្លឹមសារខាងក្រោម។

១. របៀបដាក់ឲ្យដេញថ្លៃការដេញថ្លៃត្រូវអនុវត្តតាមជំហានសំខាន់ៗដូចខាងក្រោម៖ រៀបចំផែនការ និងគម្រោងបច្ចេកទេស
ប៉ាន់ប្រមាណតម្លៃគម្រោង ប្រកាសជាសាធារណៈឲ្យក្រុមហ៊ុនចូលរួមដេញថ្លៃ បើកសំណើដេញថ្លៃដោយសាធារណៈ
វាយតម្លៃតាមបច្ចេកទេស និងតម្លៃជ្រើសរើសក្រុមហ៊ុនឈ្នះដេញថ្លៃចុះកិច្ចសន្យា និងចាប់ផ្តើមអនុវត្តគម្រោង
ត្រួតពិនិត្យគុណភាព និងទទួលការងារការដេញថ្លៃត្រូវគោរពគោលការណ៍៖ តម្លាភាព – ស្មើភាព – គ្មានអំពើពុករលួយ – ប្រកួតប្រជែងដោយសេរី – ទទួលខុសត្រូវចំពោះច្បាប់។

២. តួនាទីរបស់ក្រុមហ៊ុនដេញថ្លៃ ក្រុមហ៊ុនដែលចូលរួមដេញថ្លៃ ត្រូវមានតួនាទី និងកាតព្វកិច្ចដូចជា៖ ត្រូវមានអាជ្ញាបណ្ណស្របច្បាប់ មានបទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដាក់ឯកសារដេញថ្លៃត្រឹមត្រូវ និងពិតប្រាកដ
អនុវត្តការងារតាមប្លង់ បច្ចេកទេស និងកិច្ចសន្យា ប្រើសម្ភារៈមានគុណភាព គោរពរយៈពេលសាងសង់
ទទួលខុសត្រូវលើសុវត្ថិភាព និងគុណភាពការងារ
មិនត្រូវសូកប៉ាន់ ឬឃុបឃិតជាមួយមន្ត្រីជំនាញ ក្រុមហ៊ុនត្រូវធ្វើដូចម្តេចឲ្យផ្លូវមានគុណភាព? ចាក់ដី និងបង្ហាប់តាមស្តង់ដារ ប្រើថ្ម ក្រួស កៅស៊ូ ឬបេតុងត្រឹមគុណភាព
គោរពកម្រាស់ផ្លូវតាមប្លង់ មានវិស្វករ និងមន្ត្រីបច្ចេកទេសត្រួតពិនិត្យ ធ្វើតេស្តគុណភាពសម្ភារៈជាប្រចាំ។

៣. តួនាទីម្ចាស់លទ្ធកម្ម និងលោកមេឃុំ ម្ចាស់លទ្ធកម្ម និងអាជ្ញាធរឃុំ–សង្កាត់ មានតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ ដូចជា៖ តួនាទីម្ចាស់លទ្ធកម្មរៀបចំនីតិវិធីដេញថ្លៃឲ្យត្រឹមត្រូវ ធានាតម្លាភាព និងយុត្តិធម៌ ត្រួតពិនិត្យបច្ចេកទេស និងគុណភាពការងារ
មិនត្រូវទទួលសំណូក ឬឃុបឃិតជាមួយក្រុមហ៊ុនរាយការណ៍ភាពមិនប្រក្រតីទៅថ្នាក់លើ តួនាទីលោកមេឃុំ
តំណាងប្រជាពលរដ្ឋក្នុងការតាមដានគម្រោងចូលរួមពិនិត្យគុណភាពផ្លូវ ការពារផលប្រយោជន៍សាធារណៈ
សហការជាមួយមន្ត្រីបច្ចេកទេស មិនអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើខុសបច្ចេកទេសទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

៤. ករណីក្រុមហ៊ុនធ្វើខុសបច្ចេកទេស បើក្រុមហ៊ុនអនុវត្តការងារខុសប្លង់ ឬប្រើសម្ភារៈគ្មានគុណភាព អាចទទួលវិធានការដូចជា៖ ឲ្យជួសជុលឡើងវិញ
ផ្អាកការងារ កាត់ប្រាក់ធានាកិច្ចសន្យា
ផាកពិន័យតាមកិច្ចសន្យា ដកសិទ្ធិមិនឲ្យដេញថ្លៃបន្ត
បើមានការក្លែងបន្លំ ឬបង្កការខូចខាតធ្ងន់ អាចប្រឈមការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំអំពើពុករលួយ។

៥. ករណីម្ចាស់លទ្ធកម្ម ឬមេឃុំប្រព្រឹត្តអំពើពុករលួយ
បើមន្ត្រីណាមួយ៖ មិនត្រួតពិនិត្យការងារ ឃុបឃិតជាមួយក្រុមហ៊ុន ទទួលសំណូក បន្លំឯកសារ ធ្វើឲ្យរដ្ឋខាតបង់ថវិកា
អាចទទួលវិធានការ៖ វិន័យរដ្ឋបាល ដកតំណែង ឬផ្អាកការងារ សងការខូចខាតជូនរដ្ឋ ផ្តន្ទាទោសតាមច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ព្រហ្មទណ្ឌ ដែលអាចមានទាំងពិន័យជាប្រាក់ និងទោសជាប់ពន្ធនាគារ អាស្រ័យលើទំហំនៃបទល្មើស៕
អត្ថបទ និងរូបភាពដោយ( លោក ប៊ុន ធីម ចាងហ្វាងរបាយការថ្មី)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.