របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ប្រជុំត្រួតពិនិត្យបិទគម្រោងមូលនិធិផ្លូវ ឃុំ/ សង្កាត់ កសាងដោយក្រុមហ៊ុន លន់ សុឃុន តាមបទដ្ឋានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ឆ្នាំ២០២៥….

8

{ខេត្តកំពង់ឆ្នាំង}÷បិទគម្រោងសាងសង់ផ្លូវមូលនិធិ ឃុំ/សង្កាត់ ឆ្នាំ ២០២៥ ផ្លូវបេតុងអាមេប្រវែង៣៧៦ម៉ែត្រ លូមុខកាត់ ០,៦០ ម៉ែត្រ មួយកន្លែង សូឡាបីដើម។
មូលនិធិឃុំ ២៦៤,៥៧៧,២៧៣ រៀល។
ទុនចូលរួម ១,០០០,០០០ រៀល។
សរុប÷ ២៦៥,៥៧៧,២៧៣ រៀល។
ត្រូវបានអនុវត្តដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដោយផ្អែកលើគោលការណ៍បង្កើនសមត្ថភាពអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់ក្រុមហ៊ុន លន់ សុឃុន គម្រោងបានសម្រេចបានលទ្ធផលតាមគោលដៅដែលបានកំណត់ ដោយផ្លូវត្រូវបានសាងសង់បានគុណភាពល្អ ធានាបាននូវការធ្វើដំណើរងាយស្រួល និងសុវត្ថិភាព។ ផ្លូវនេះបានរួមចំណែកសំខាន់ក្នុងការកែលម្អសេដ្ឋកិច្ចមូលដ្ឋាន ការដឹកជញ្ជូន និងការចូលដំណើរការទៅកាន់សេវាសាធារណៈផ្សេងៗ។

គម្រោងមូលនិធិឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍក្នុងមូលដ្ឋាន និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។

ក្នុងឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនអនុវត្តគម្រោង ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការដោយស្មោះត្រង់រហូតដល់គម្រោងទទួលបានជោគជ័យ។

ជាសេចក្តីសន្និដ្ឋាន គម្រោងនេះត្រូវបានប្រកាសបិទជាផ្លូវការ ដោយសង្ឃឹមថា សមិទ្ធផលដែលទទួលបាន នឹងត្រូវបានថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង ដើម្បីបន្តអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ផងដែរថា÷ អាជ្ញាធរមូលដ្ឋានលោកមេឃុំ និងក្រុមប្រឹក្សាឃុំថ្មឥដ្ឋទាំងអស់ បានប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងកិច្ចការ ការងារ ការកសាងអភិវឌ្ឍន៍ផ្លូវមូលនិធិ ឃុំ/សង្កាត់ នេះយ៉ាងខ្លាំងបំផុតកន្លងមក បច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតទៀត៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.