របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ផ្ទះឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារទំហំ 9m គុណ 6m,កង្ហារចំនួន៥,គ្រឿងអលង្ការ(ផ្លាទីន) មួយចំនួនសរុប៥ជី,អង្ករចំនួន១ការ៉ុង (៥០គីឡូក្រាម) គ្រែដេកចំនួន២ ពួកចំនួន៣

8

ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ឈ្មោះ ទេព ច័ន្ទមុន្នី ភេទស្រី ជាគ្រូបង្រៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកើតមានអគ្គីភ័យឆេះផ្ទះ ។

លោក សេង វិចិត្រ អភិបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ សហការជាមួយអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ១គ្រឿង ប្រើប្រាស់ទឹកសរុប ៤រថយន្ត ។

សម្ភារៈខូចខតមាន ៖ – ផ្ទះឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារទំហំ 9m គុណ 6m,កង្ហារចំនួន៥,គ្រឿងអលង្ការ(ផ្លាទីន) មួយចំនួនសរុប៥ជី,អង្ករចំនួន១ការ៉ុង (៥០គីឡូក្រាម) គ្រែដេកចំនួន២ ពួកចំនួន៣ និង សំភារ:ប្រើប្រាស់មួយចំនួន

មូលហេតុដែលបណ្តាលអោយមានអគ្គីភ័យកើតឡើង មកពី អុជធូបសែន។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.