ក្ដៅៗ! មុននេះបន្តិច សមត្ថកិច្ចឃាត់ខ្លួនបានហើយ សិស្សទំនើងដែលយកឈើជ្រុងវា/យលើសិស្សម្នាក់ទៀតឲ្យរងរបួសក្បាល លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី….




ក្ដៅៗ! មុននេះបន្តិច សមត្ថកិច្ចឃាត់ខ្លួនបានហើយ សិស្សទំនើងដែលយកឈើជ្រុងវា/យលើសិស្សម្នាក់ទៀតឲ្យរងរបួសក្បាល លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនសិស្សទំនេីងនោះបានហេីយ ។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរចម្លើយដេីម្បីបន្តនិតិវិធីច្បាប់។
ក្នុងករណីនេះមហាជនបានឃើញនូវសកម្មភាពទាំងអស់នេះហើយក៏បានសំណូមពរតាមរយៈសារព័ត៌មានគេហទំព័ររបាយការណ៍ថ្មីយើងខ្ញុំ។សំណូមពរទៅដល់លោកនាយកលោកប្រធានមន្ទីរអប់រំនិងក្រសួងអប់រំមេត្តាពង្រឹងបន្ថែមទៀតក្នុងការអប់រំនិងដាក់វិន័យតាមសាលារៀននីមួយៗឲ្យបានតឹងរឹង។
ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ទូទាំងប្រទេសមេត្តាចូលរួមជាមួយគ្រូដើម្បីឲ្យកូនសិស្សមានវិន័យល្អ។មានសណ្ដាប់ធ្នាប់និងគោរពនៅឲ្យបានត្រឹមត្រូវ៕