របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

Update៖ លោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ខេត្តតាកែវ!

5

(តាកែវ)៖ បន្ទាប់ពីរងការឃាត់ខ្លួននិងសួរនាំអស់រយៈពេលជាង១ថ្ងៃ! ឥឡូវនៅរសៀលថ្ងៃទី១៣.០២.២០២៦ លោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជូនខ្លួនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តតាកែវ ដើម្បីសួរនាំបន្ត.ដែលគេរំពឹងទុកថា អាចនឹងអប់រំពួកគាត់.រួចដោះលែងវិញ.!!!។

សូមជម្រាបថា៖ លោក ព្រំ សុផៃ សហការីកាសែតកោះសន្តិភាព និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២.០២.២០២៦ នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសួរនាំ…!។

ទន្ទឹមនិងនេះ បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីពរាប់សិបនាក់ កំពុងតាមដានចំណាត់ការ របស់សមត្ថកិច្ចយ៉ាងដិតដល់បំផុត.!!។

សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ខាងលើ ពាក់ព័ន្ធនឹងបទ”ញុះញង់បង្កភាពចលាចលក្នុងសង្គម”។
ក្រោយពួកគាត់ចុះផ្សាយ ពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។

*ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសារលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ រួមនិងបងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍.ពិនិត្យ.អប់រំ នឹងដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.