លោក សុត ប៊ុនធីម ចាងហ្វាងសារព័ត៌មានគេហទំព័(របាយការណ៍ថ្មី) និងជាប្រធានសកម្មជនយុវជនគណបក្សស្រុក នាំអំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំ ចុះចែកជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ..
(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុត ប៊ុនធីម ចាងហ្វាង សារព័ត៍មានគេហទំព័រ(របាយការណ៍ថ្មី) ហើយក៏ជា ប្រធានក្រុមការងារ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះទៅចែកជូនដល់ប្រជាពលរដ្ឋ ស្ត្រីមេម៉ាយចាស់ជរា គ្មានទីពឹង ក្រីក្រចំនួន៥គ្រួសារ មានចំនួន៣ ភូមិ ហើយពីឃុំខុសគ្នា។
ឈ្មោះ គ្រួសារដែលត្រូវទទួលអំណោយមានដូចជា…
១,លោកយាយមេម៉ាយឈ្មោះ ជ័រ ម៉េក អាយុ ៨២ឆ្នាំ មានសមាជិក២នាក់ រស់នៅភូមិត្រពាំងក្តារ ឃុំថ្មឥដ្ឋ។
២,លោកយាយមេម៉ាយ ឈ្មោះ ទេស រ៉េន អាយុ៦៨ មានសមាជិក៣នាក់ រស់នៅភូមិគរ ឃុំថ្មឥដ្ឋ។
៣,លោកយាយក្រមុំចាស់ឈ្មោះ ប៉ែន លន អាយុ៦២ មានសមាជិក៣នាក់ រស់នៅភូមិគរ ឃុំថ្មឥដ្ឋ។
៤, លោយាយមេម៉ាយឈ្មោះ ផង់ អឿ អាយុ៦៥ មានសមាជិក២ នាក់ រស់នៅភូមិគរឃុំថ្មឥដ្ឋ។
៥,លោកពូ ឈ្មោះ ជឿន ជាតិ អាយុ៤២ មានសមាជិក៣នាក់ មានប្រពន្ធស៊ីឈ្នួលឲ្យគេក្នុងផ្សារ រស់នៅភូមិតាអត់ ឃុំពានី។
អំណោយត្រូវចែកជូនរួមមានអង្ករមួយបេ ,ទឹកត្រីមួយយួរ, ទឹកសាអ៊ីវមួយយួរ, ប៊ីចេងមួយគីឡូ, ថវិកាពីរម៉ឺនរៀល(២០,០០០៛) ក្នុងមួយគ្រួសារ។
សូមបញ្ជាក់ ថវិកានិងគ្រឿងទេសទាំងអស់ គឺ បានមកពីសប្បុរសធម៌ខ្លះ…និង ក្រុមការងារសមាជិកសារព័ត៌មានរបស់អង្គភាពគេហទំព័រ(របាយការណ៍ថ្មី)និង ក្រុមការងាររបស់សកម្មជនយុវជនក្នុងស្រុកកំពង់ត្រឡាច។
ហើយក្នុងឱកាសនោះលោកយាយស្ត្រីមេម៉ាយ បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងហើយក៏ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលតែងតែផ្ដាំផ្ញើរ នឹងតែងតែផ្ដល់នូវអំណោយតាមរយៈក្រុមការងារសកម្មជនយុវជនគណបក្សខេត្ត ចុះផ្ទាល់តាមមូលដ្ឋាន ជូនដល់ពួកគាត់ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត។
ហើយជាងនេះទៀត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ តែងតែរកដំណោះស្រាយជូនប្រជាពលរដ្ឋគ្រប់បញ្ហា ហើយតែងតែដឹកនាំក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់។
ហើយលោកយាយលោកតា។
បងប្អូនប្រជាពលរដ្ឋបានជូនពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន និងមាន សម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង និងក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)និងជូនពរដល់ក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាចក៏ដូចជាខេត្តកំពង់ឆ្នាំងទាំងអស់ ឲ្យជួបតែសំណាងល្អមានសេចក្តីសុខ មានសុខភាពល្អ រកទទួលទានមានបាន។
ជាចុងក្រោយលោក សុត ប៊ុនធីម ជា ចាងហ្វាងសារព័ត៌មានគេហទំព័រ(របាយការណ៍ថ្មី)សូមផ្ដាំផ្ញើដល់សមាជិកក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ទាំងអស់។ សូមចូលរួមធ្វើអំពើល្អ..សាងអ្វីល្អៗ.និយាយល្អៗ..រួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព នយោបាយល្អ..ដូចសព្វថ្ងៃនេះ៕







