ព័ត៌មានជាតិ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត.. ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Feb ឆ្នាំ 2026 89 ចែករំលែក លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានចុះសួរសុខទុកនឹងនាំយកអំណោយរបស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ស្ថិតនៅតំបន់យុគន្ធរ ឃុំឆ្នុកទ្រូ ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មេភូមិ មេឃុំ ព្រមទាំងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុកបរិបូរណ៌ផងដែរ ។ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមានអង្ករ ២០គីឡូ មី១កេស ទឹកសុីអុីវ១យួរ សារ៉ុង១ ម៉ាស់ ១ដុំតូច អាកុល ១ដប៕ 89 ចែករំលែក