ឃុំទួលខ្ពស់ ស្រុកទឹកផុស ជាឃុំដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ ពោរពេញដោយសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការបំរើសេវា និង ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

កំពង់ឆ្នាំង ៖ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាឃុំដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ ពោរពេញដោយសមិទ្ធ
ផលថ្មី ៗជាច្រើន ជាពិសេសការបំរើសេវា និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋបានទាន់ពេលវេលា អនុវត្តបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋា
ភិបាល ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី និតិកាលទី៧នៃរដ្ឋសភា និង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសការ
ដឹកនាំផ្ទាល់របស់ សូត្រ សង់ អភិបាលនៃគណៈអភិបាល
ស្រុកទឹកផុស ។

លោក សែម សារឿន មេឃុំទួលខ្ពស់ ស្រុកទឹកផុស បានបញ្ជាក់អោយដឹងថាៈ សមិទ្ធផលដែលឃុំសម្រេចបាន ការកសាងផ្លូវកៅស៊ូ ផ្លូវបេតុង និង ផ្លូវគ្រួសក្រហម ខ្វាត់ខ្វែងក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់ ការអភិវឌ្ឍធនធានមនុស្ស មានសាលារៀនមានវិទ្យាល័យ អនុវិទ្យា
ល័យ បឋម មត្តេយ្យ ការអភិវឌ្ឍវិស័យពុទ្ធសាសនា យុវជន យុវនារីមានការងារធ្វើ ការធានាសន្តិសុខ សុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ជាពិសេសការដោះស្រាយសំណូមពរ និង បំរើសេវាជូនប្រជាពលរដ្ឋបានទាន់ពេល
វាលា។

លោក សែម សារឿន មេឃុំទួលខ្ពស់ ស្រុកទឹកផុស បានបញ្ជាក់បន្តថាៈចក្ខុវិស័យរបស់ឃុំ ទួលខ្ពស់ គឺបន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗក្នុងមូលដ្ឋាន បំរើសេវា ដោះស្រាយសំណូមពរអាទិភាព និងចាំបាច់ដែលជាតម្រូវការ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសធានាសន្តិសុខ និង សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕

Comments (0)
Add Comment