ទឹកចិត្តសប្បុរសធម៌ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ..ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង…

{ខេត្តកំពង់ឆ្នាំង}÷ទឹកចិត្តសប្បុរសធម៌ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បង្ហាញពីភាពកក់ក្តៅ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តាមរយៈលោក ប៊ុនធីម ចាងហ្វាងគេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី)បានប្រគល់ជូនលោកឪពុក គួយ អុន និងអ្នកម្ដាយ ទេស រិន រួចរាល់ហើយ។ ដោយមានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០០.០០០រៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ទឹកចិត្តសប្បុរសធម៌នេះ បង្ហាញពីការចែករំលែកក្តីស្រឡាញ់ ការគោរពចាស់ទុំ និងការរក្សាតម្លៃវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាគំរូដ៏ល្អនៃសាមគ្គីភាព និងមនុស្សធម៌ក្នុងសង្គម។

លោកឪពុក អ្នកម្ដាយ រស់នៅភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ផងដែរថាកន្លងមកឯកឧត្តម តែងតែឧបត្ថម្ភតាមរយៈលោក ប៊ុន ធីម ចាងហ្វាងគេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី)ជារៀងរហូតជាហូរហែរមក។ហើយអំណោយទាំងអស់នោះគឺដល់ដៃលោកយាយ លោកតា លោកឪពុក អ្នកម្ដាយ ពិតប្រាកដ៕

Comments (0)
Add Comment