លិខិតជូនពរ សូមគោរពជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់!

លិខិតជូនពរ សូមគោរពជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់!

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទ ប៊ុន ធីម តំណាងឱ្យ អង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) និងក្រុមការងារទាំងអស់។

-សូមគោរពជូនពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងសុភមង្គលគ្រប់ពេលវេលា។

-សូមឯកឧត្តម និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ សូមឱ្យរាល់កិច្ចការដែលឯកឧត្តមបានបំពេញក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រ និងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិភាព និងសុខដុមរមនា។

-ជាទីបញ្ចប់ សូមគោរពជូនពរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយព្រះពុទ្ធពរ និងពរជ័យទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

-សូមគោរពជូនពរពីខ្ញុំបាទ ប៊ុន ធីម និងក្រុមការងារទាំងអស់ ដោយក្តីគោរព និងស្មោះស្ម័គ្រជាទីបំផុត។

Comments (0)
Add Comment