របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

update÷អ្នកកាសែតបីនាក់ត្រូវបានមន្ត្រីយោធាចាប់ខ្លួនខណៈឈ្មួញនេសាទត្រី ដាក់ដៃបិទព្រែក នៅស្រុកជល់គិរី មិនបានចាប់ខ្លួនទេ…

1

{ខេត្តកំពង់ឆ្នាំង}÷ការចាប់ខ្លួនអ្នកកាសែតបីនាក់បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងទៅតុលាការពីសំណាក់កងកម្លាំងយោធាទទួលបន្ទុកបឹងទន្លេសាប ក៏ប៉ុន្តែមហាជនរិះគន់និងដាក់សំណួរសួរថា÷ តើអ្នកកាសែតត្រូវចាប់ខ្លួនដោយចោទប្រកាន់ថាជម្រិតទាយប្រាក់ចំនួន មួយលានហុកសិបម៉ឺនរៀល (១.៦០០.០០០) ក៏ប៉ុន្តែអ្នកប្រព្រឹត្តបាត់ល្មើសនេសាទខុសច្បាប់ដាក់ដៃតាមព្រែក នៅស្រុកជលគីរី ហេតុអ្វីកម្លាំងយោធាមិនបង្ក្រាប..ចាប់ដូចអ្នកកាសែតដែរ?

ក្នុងករណីនេះបើនិយាយអំពីទិដ្ឋភាពច្បាប់÷

១. ចំពោះអ្នកប្រព្រឹត្តបទល្មើសជលផល៖ ការដាក់ឧបករណ៍នេសាទបិទព្រែក ឬរាំងស្ទះផ្លូវទឹក ដើម្បីប្រមូលផលត្រី ប្រសិនបើផ្ទុយនឹងច្បាប់ស្តីពីជលផល និងបទប្បញ្ញត្តិពាក់ព័ន្ធ អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមច្បាប់ ដោយអាចប្រឈមនឹងការផាកពិន័យ ការរឹបអូសឧបករណ៍នេសាទ និងទោសព្រហ្មទណ្ឌ អាស្រ័យលើសកម្មភាព និងមាត្រាច្បាប់ដែលបានបំពាន។

២. ចំពោះអ្នកសារព័ត៌មាន៖ ការចុះយករូបភាព និងផ្សព្វផ្សាយព័ត៌មានអំពីបទល្មើសជលផល ជាសកម្មភាពសារព័ត៌មានដែលត្រូវអនុវត្តក្នុងក្របខណ្ឌច្បាប់។ ប៉ុន្តែ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា អ្នកសារព័ត៌មានបានប្រើព័ត៌មានដើម្បីគំរាមកំហែង ឬទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ អ្នកនោះអាចត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ ប្រសិនបើធាតុផ្សំនៃបទល្មើសត្រូវបានបញ្ជាក់។ ការចោទប្រកាន់តែមួយមុខមិនទាន់មានន័យថាបុគ្គលនោះមានទោសឡើយ។

៣. ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញ៖ ប្រសិនបើមានបទល្មើសជលផលកើតឡើង ហើយមន្ត្រីមានសមត្ថកិច្ចមិនអនុវត្តភារកិច្ចតាមច្បាប់ ប៉ុន្តែបែរជាចាត់វិធានការលើអ្នកសារព័ត៌មានដោយគ្មានមូលដ្ឋានច្បាប់ នោះអាចបង្កជាបញ្ហាផ្នែកវិន័យ រដ្ឋបាល ឬផ្លូវព្រហ្មទណ្ឌ អាស្រ័យលើអង្គហេតុ និងភស្តុតាង។ ការអនុវត្តច្បាប់ត្រូវមានតម្លាភាព ស្មើភាព និងមិនត្រូវប្រើអំណាចខុសគោលបំណងឡើយ។

សេចក្តីសន្និដ្ឋាន៖ ច្បាប់ត្រូវអនុវត្តដោយស្មើភាពចំពោះគ្រប់ភាគី។ អ្នកប្រព្រឹត្តបទល្មើសជលផលត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ និងច្បាប់ ហើយមន្ត្រីមានសមត្ថកិច្ចត្រូវបំពេញតួនាទីដោយត្រឹមត្រូវ និងអព្យាក្រឹត។ ការសម្រេចថាបុគ្គលណាមានទោស ត្រូវផ្អែកលើភស្តុតាង និងនីតិវិធីច្បាប់ មិនមែនផ្អែកលើការចោទប្រកាន់តែម្ខាងនោះទេ។

គិតមិត្តត្រឹមម៉ោង ០៥ នឹង៤០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ បើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា÷ អ្នកទាំងបីនាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយអ្នកទាំងបីនាក់បានដល់ដៃចៅក្រមស៊ើបសួររួចហើយ៕ ព័ត៌មាននេះអង្គភាពយើងនិងតាមដានបន្ថែមទៀត…

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.