របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សូមសរសើរដោយស្មោះ.!លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារកាកបាទក្រហម ចែកអំណោយជូនប្រជាពលរដ្ឋ

8

(ខេត្តកំពង់ឆ្នាំង)÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក ឈួន ចាន់ណា ប្រធានគណ:កម្មាធិការអនុសាខា បានដឹកនាំ មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បាននាំយកអំណោយចុះសួសុខទុក្ខគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង លិចផ្ទះចំនួន១៤គ្រួសារ នៅភូមិស្ពានពោធិ៍ និងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ។

ក្នុងឱកាសនោះ លោក ឈួន ចាន់ណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជូនចំពោះគ្រួសាររងគ្រោះដោយទឹកជំនន់ទាំងអស់។

ជាមួយគ្នានោះលោកបានអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

អំណោយដែលអនុសាខានាំយកទៅជូនដោយក្នុង១គ្រួសារទទួលបានរួមមាន:
-អង្ក ២៥គ.ក្រ
-មី ១កេះ
-ទឹកត្រី ១យួ
-ទឹកស៊ីអ៊ីវ ១យួ
-ត្រីខ ១យួរ
-ឃីដ ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១)
-ថវិកាចំនួន ១០០,០០០រៀល។

ការចែកអំណោយចែកជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សកម្មភាពនេះឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងការចែករំលែកក្តីស្រឡាញ់ដល់អ្នកដែលកំពុងជួបការលំបាក៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.