{ខេត្តកំពង់ឆ្នាំង}÷ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនចំនួន ១០០នាក់ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។
ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ៕