{ខេត្តកំពង់ឆ្នាំង}÷មិនដឹងជាអាងខ្សែអាងខ្នងប៉ុណ្ណាទេបុគ្គលម្នាក់ខាងក្រោមនេះនៅតែព្រហើនបានសាងសង់និងចាក់សាបចូលចំណីដីផ្លូវ សាងសង់ឃ្លាំង ដំបូលប្រក់ស័ង្កសីចូលចំណីផ្លូវថ្នល់ បន្ថែមទៀតរួចបាត់ទៅហើយ មកគិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៦ នេះ។
ទោះជាកន្លងមកក្រុមការងារថ្នាក់ខែថ្នាក់ស្រុកថ្នាក់ឃុំចុះឃាត់និងណែនាំឲ្យផ្អាកយ៉ាងណាក៏ដោយ។
ជាក់ស្ដែងកន្លងមកកាលពី ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំង២០២៦ លោក ព្រំ ប៊ុនធឿន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាកស្រុកកំពង់ត្រឡាច រួមជាមួយការិយាល័យ ដ.ន.ស.ភ ក្រោមការដឹកនាំដោយលោក ជា សុខរិទ្ធ អភិបាលរងខេត្ដកំពង់ឆ្នាំង និង លោក សោម សុភក្ត្រា អនុប្រធានមន្ទីរ ដនសស ខេត្តកំពង់ឆ្នាំង បានចូលរួមពិនិត្យទីតាំងសាងសង់ឃ្លាំងរបស់ឈ្មោះ ជ្រូ សុខភា ស្ថិតនៅភូមិសុបិន ឃុំពានី ស្រុកកំពងត្រឡាច ខេត្ដកំពង់ឆ្នាំង ជាលទ្ធផលពិនិត្យឃើញសំណង់នេះជាប្រភេទសំណង់ឃ្លាំងដាក់សម្ភារៈ មានបណ្ដោយ និងទទឹង ១៥ម៉ែត្រ សាងសង់ដោយគ្មានលិខិតអនុញ្ញាត និងសាងសង់ចូលដីចូលដីចំណីផ្លូវបេតុងប្រវែង ០.២ម៉ែត្រ និងមិនបានដកគម្លាតសំណង់បានត្រឹមត្រូវ។
ជាចុងក្រោយ លោក ជា សុខរិទ្ធ ប្រធានក្រុមការងាររបស់រដ្ឋបាលខេត្ដ បានណែនាំឲ្យម្ចាស់សំណង់ផ្អាក់ការសាងសង់ រហូតដល់មានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ និងសាងសង់អោយបានត្រឹមត្រូវទៅតាមច្បាប់អនុញ្ញាត។ ជាមួយគ្នានេះលោកក៏បានណែនាំដល់ រដ្ឋបាលស្រុក ធ្វើសេចក្ដីជូនដំណឹងអំពីការផ្អែកសំណង់នេះផងដែរ។
បើនៅតែបែបនេះទៀតគួរតែរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មានវិធានការក្តៅតាមផ្លូវច្បាប់ហើយមើលទៅទើបបុគ្គលម្នាក់ខាងលើនេះ ព្រមទទួលកំហុសនិងគោរពច្បាប់៕