របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួ​ន​ជនសង្ស័យដែលមានគ្រឿងញៀនជាប់នឹងខ្លួន៣នាក់ឆ្លេីយ​ដាក់គ្នាដូចសម្លរកំពឹស…

12

(ខេត្តកំពង់ស្ពឺ​)÷ ដោយអនុវត្ដតាមគោល​ការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ នា​យឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាលជាតិ​ យុទ្ធនាការបង្ការបង្រ្កាបបទល្មេីស​គ្រប់ប្រភេទ​​ និងការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧ​ត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំ​ព​ង់ស្ពឺ​ កំលាំងជំនាញបានធ្វេីការល្បាតក្នុងភូមិសាស្រ្ដប្រទា​ក់ក្រឡា​ ដល់ចំណុចផ្លូវលំ​ ស្ថិតក្នុងភូមិតាមេ​ម ឃុំជង្រុ​ក ស្រុកគងពិសី បានឃាត់ខ្លួនមុខសញ្ញាស​ង្ស័​យ១នាក់ ឈ្មោះ ជន់ វេហា ភេទប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិតាមេ​ម ឃុំជង្រុក ស្រុកគងពិសី ដោយធ្វើ​កា​រត្រួតពិនិត្យដ​ក​ហូតបានម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿងញៀនចំនួន ២កញ្ចប់មធ្យម -ទូរស័ព្ទដៃ ១​គ្រឿងម៉ាក Iphone និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុ​កគងពិសី​ បញ្ជាក់ថាដោយបានគោលការណ៍និងការស​ម្របសម្រួលនីតិវិធី​ ពីតំណាងអយ្យការ​ និងយោងតាមចំលើយ​របស់ឈ្មោះ ជន់ វេហា កំលាំងនគ​របាលសហការ​បន្តឃា​ត់ខ្លួនឈ្មោះ សុិន សារ៉ាត់ ភេទ​ប្រុស អាយុ៣២ឆ្នាំ នៅភូមិ​ប​ល្ល័ង្គរាជា ឃុំស្នំក្រពើ ស្រុ​កគងពិ​សី និងបានបង្កើ​តគ​ណៈកម្មការធ្វើ​ការឆែកឆេរត្រួតពិនិត្យរកឃើញ​ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿ​ងញៀនចំនួន ១​កញ្ចប់មធ្យ​ម​ ទូរសព្ទដៃ ១គ្រឿង ម៉ា​ក​OPPO​ ដាវ ២ដើម និងឧប​ករ​ណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនមុខសញ្ញាទី២​ កំលាំង​បន្ដឈានទៅឃាត់ខ្លួនឈ្មោះ ទិត សីហា ភេ​ទ​ប្រុស អាយុ៤០ឆ្នាំ នៅ​ភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគង​ពិ​សី ធ្វើ​ការត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្ស័​យជាគ្រឿង​ញៀ​ន​១ក​ញ្ចប់តូច​ ទូរស័ព្ទដៃ ០១គ្រឿង ម៉ា​ក​Vi​VO និងឧបករ​ណ៍ប្រើប្រា​ស់មួយចំនួន។

ប្រតិបត្ដិការបញ្ចប់បានបញ្ជូនជ​ន​សង្ស័យទាំង៣នាក់រួមជាមួយវត្ថុតា​ងគ្រឿងញៀន​ មកអធិកា​រដ្ឋាននគរ​បា​លស្រុកគងពិសី​ កសាងសំណុំរឿងនិងបញ្ជូនទៅស្នងការ​ដ្ឋាននគ​របាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការតាមនីតិ​វិធី​៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.