ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផាត់សណ្ដាយ..






ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផាត់សណ្ដាយ..
(ខេត្តកំពង់ធំ)÷នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២៦ នេះ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឯកឧត្តមមិនបានសម្រាកទេមិនបានជូនគ្រួសារទៅដំណើរកម្សាន្តទេតែ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងអញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផាត់សណ្ដាយ។
ខេត្តទាំងពីរខេត្តកំពង់ធំនិងខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ជាប់គ្នា។ប្រជាពលរដ្ឋតែងតែធ្វើដំណើរក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតទៅវិញទៅមក។ចំណែកអាជ្ញាធរគឺមានការទំនាក់ទំនងគ្នាដើម្បីសហការក្នុងកិច្ចការងារអភិវឌ្ឍន៍និងរក្សាសន្តិសុខសម្រាប់ធ្នាប់ជូនប្រជាពលរដ្ឋទៅវិញទៅមក។
សូមបញ្ជាក់ផងដែរថា សម្រេចខេត្តកំពង់ឆ្នាំងក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ដែរដោយស្នាដៃការដឹកនាំរបស់ ស៊ុន សុវណ្ណារិទ្ធ ក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្តដែលបានខិតខំ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលដ្ឋាន និងសុខុមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សេវាសាធារណៈ និងការរៀបចំសណ្ដាប់ធ្នាប់សង្គម ឲ្យមានប្រសិទ្ធភាព។ ជាមួយនឹងការដឹកនាំបែបជិតស្និទ្ធប្រជាពលរដ្ឋ និងការសហការល្អជាមួយមន្ត្រីពាក់ព័ន្ធ ស្នាដៃទាំងនេះបានរួមចំណែកធ្វើឲ្យខេត្តមានការរីកចម្រើន មានស្ថិរភាព និងបង្កើនទំនុកចិត្តរបស់ប្រជាជនចំពោះការគ្រប់គ្រងរដ្ឋបាល៕