មន្ត្រីជំនាញសាធារណការដឹកជូនខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកកំពង់ត្រឡាច ចុះរៀបចំសម្រាប់ធ្នាប់រើចេញនៅបេតុងនិងផ្សារដែកដាក់ខឿនផ្លូវទាំងសងខាង ធ្វើឲ្យផលប៉ះពាល់ដល់ផ្លូវសាធារណ:…

{ខេត្តកំពង់ឆ្នាំង}÷ក្រោយពីអង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) បានចុះផ្សាយពីករណីប្រជាពលរដ្ឋយកបេតុងឬយកដែកចាក់លើខឿនចិញ្ចើមផ្លូវទាំងសងខាងដើម្បីធ្វើដំណើរចូលផ្ទះ បណ្ដាលឱ្យស្ទះទឹកការហូរបញ្ចូលលូនិងបណ្ដាលឲ្យខូចផ្លូវក្រាលកៅស៊ូ ជាផ្លូវជាតិលេខ៥ នោះនៅព្រឹកថ្ងៃព្រ.ហ ៣រោច ខែបឋមសាឍឆ្មាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី០២ខែកក្តដា ឆ្នាំ២០២៦ រដ្ឋបាលស្រុក ការិយាល័យសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគបាលស្រុក បានសហការ និងចូលរួមជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះរុះរើដុំបេតុងដាក់សម្រាប់ឡើងផ្លូវចូលផ្ទះតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត ស្រុកកំពង់ត្រឡាច ។
ជាមួយគ្នានោះក៏មានការចូលរួមពី អាជ្ញាធរភូមិ/ឃុំ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ សរុបចំនួន៣៦នាក់ ផងដែរ។

សកម្មភាពបែបនេះ បញ្ជាក់អក្សរឲ្យឃើញថា÷ អាជ្ញាធរមូលដ្ឋានស្រុកកំពង់ត្រឡាច និងជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋពិតប្រាកដ និងគិតគូរពីផលប៉ះពាល់ពិតប្រាកដ គិតគូរពីសុខសុវត្ថិភាពចរាចរណ៍តាមដងផ្លូវពិតប្រាកដ។

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅទាំងសងខាងផ្លូវប្រាកដជាបានយល់ និងបញ្ឈប់រាល់សកម្មភាពទាំងអស់នេះ៕

Comments (0)
Add Comment