ប្រជុំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងអស់លោក លោកស្រី នាយទាហាន ដែលទទួលបានការតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងតម្លើងឋានន្តរសក្តិជាច្រើនរូបផងដែរ។