(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅហាងលក់គ្រឿងសមុទ្រ ៣៣ ដែលមានទីតាំងនៅផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅហាងលក់គ្រឿងសមុទ្រ ៣៣៣ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ ក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ដែលនៅក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕